Community Update – Friday August 14, 2020 | East-West International School

ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍ពួកយើងសូមអបអរសាទរទាំងអស់គ្នា – សិស្សានុសិស្ស បុគ្គលិក និងឪពុកម្តាយ/អាណាព្យាបាល ចំពោះភាពជោគជ័យយ៉ាងខ្លាំងនៅសប្តាហ៍ចូលរៀនដំបូងនេះ។ ទោះបីជាមានបញ្ហាប្រឈមពីចម្ងាយ និងបច្ចកវិទ្យា​​ក៏ដោយ វាហាក់ដូចជាអ្នកគ្រប់គ្នាកំពុងដោះស្រាយបានយ៉ាងល្អទៅនឹងទម្លាប់ថ្មី​ យ៉ាង ណាក៏ដោយយើងសង្ឃឹមថាគ្រប់គ្នានឹងវិលត្រឡប់មកសាលាវិញនៅពេលណាមួយនៅខែកញ្ញា ឆ្នាំ២០២០ ។នេះជាព័ត៌មានមួយចំនួននៃសប្តាហ៍ចូលរៀនដំបូង៖លទ្ធផលនៃការប្រលងមធ្យមសិក្សាបឋមភូមិខ្មែរ យើងសូមអបអរសាទរដល់សិស្សទាំងអស់របស់យើងដែលបានប្រឡងជាប់​​ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិខ្មែរថ្នាក់ទី៩ ដែលបានធ្វើឡើង កាលពី ដើម ខែនេះ។ នេះជាឆ្នាំទី៤ ជាប់គ្នាហើយដែលយើងមានអត្រាសិស្សជាប់ ១០០% ។ សិស្ស១៥នាក់ទទួលបាននិទ្ទេសA សិស្ស៧នាក់ទទួលបាននិទ្ទេសB និង សិស្ស១៦នាក់ទទួលបាននិទ្ទេស C ។លទ្ធផលប្រឡងខេមប្រ៊ីជដ៍នៅខែឧសភា/មិថុនា ២០២០ និង​ការប្រឡងឡើងវិញនៅ ខែតុលា/វិច្ឆិកា ថ្ងៃនេះគឺជាថ្ងៃចុះឈ្មោះចុងក្រោយសម្រាប់ការប្រឡងខេមប្រ៊ីជដ៍នៅខែតុលា/វិច្ឆិកា ដោយគ្មានការបង់ថ្លៃចុះឈ្មោះយឺតទេ។ សូមទាក់ទងមកសាលា ប្រសិនបើកូនរបស់អ្នកចង់ប្រឡងឡើងវិញ ដូច្នេះពួក​យើង ​អាចចុះឈ្មោះឱ្យពួកគេបាន។ត៌មានផ្សេងៗ ពួកយើងសូមថ្លែងអំណរគុណដល់ក្រុមការងារការពារសុវត្ថិភាពកុមារ – ប្រេនឌី ខារ៉ូល​, គាំ សារុន, ឃុន ស៊ីណេត, ឡេនដុន​ ស្លេជក្លើ និង​ណាឌីន ភីស្ទើ – ដែលបានផ្តល់វគ្គបណ្តុះបណ្តាល​ដល់លោកគ្រូអ្នគ្រូ … Read more

Community Update August 28, 2020 | East-West International School

ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍យើងខ្ញុំសូមស្វាគមន៍បុគ្គលិកនិងសិស្សានុសិស្សទាំងអស់របស់យើងបន្ទាប់ពីការឈប់សម្រាកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះជាព័ត៌មានថ្មីៗពីសប្តាហ៍ទី២ នៃសាលា៖នេះគឺជាព័ត៌មានដំបូងដែលត្រូវបានផ្ញើជូនអាណាព្យាបាលតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកបានផ្តល់អ៊ីម៉ែលរបស់អ្នកឱ្យសាលា ឬស្នើសុំបើកគណនីអ៊ីម៉ែល @ewiscambodia.edu.kh ពួកយើងនឹងផ្ញើព័ត៌មានថ្មីៗប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសុក្រតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកមិនបានទទួលអ៊ីម៉ែលនេះទេ ហើយចង់បាន សូមទាក់ទងទៅគ្រូប្រចាំថ្នាក់របស់កូនអ្នកឬទីប្រឹក្សារបស់កូនអ្នក ហើយពួកយើងនឹងបន្ថែមអ្នកទៅក្នុងបញ្ជី។ ព័ត៌មាននេះនឹងបន្តផ្តល់ជូននៅលើតេឡេក្រាមឆេនែលនិងនៅលើគេហទំព័ររបស់យើង។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ដែលនឹងអនុញ្ញាតឱ្យសាលារៀនឯកជនខ្លះបើកឡើងវិញ។ ក្នុងនាមជាសាលាស្តង់ដារខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំនិងសុខភាពនិងសុវត្ថិភាព – យើងខ្ញុំកំពុងខិតខំរៀបចំខ្លួនសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡានៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈពេលដែលពួកយើងត្រៀមបើកសាលាឡើងវិញសម្រាប់សិស្ស។ យើងខ្ញុំរីករាយសូមប្រកាសថា ពួកយើងបានបំពេញរាល់តម្រូវការរបស់ក្រសួងអប់រំ និងកំពុងធ្វើការលើដំណើរការនេះ។ យើងនឹងផ្តល់ជូននូវព័ត៌មានថ្មីៗឱ្យបានទៀងទាត់នៅសប្តាហ៍ក្រោយឱ្យបានមុនការសម្រេចចិត្តនេះ។ យើងនឹងមានព័ត៌មានថ្មីៗសម្រាប់អ្នករាល់គ្នានៅសប្តាហ៍ក្រោយ រួមទាំងផែនការស្តង់ដារអប្បបរមារបស់ក្រសួងអប់រំសម្រាប់ការបើកឡើងវិញ សៀវភៅណែនាំការសិក្សានិងសៀវភៅមគ្គុទេសក៍មាតាបិតារបស់យើង។លទ្ធផលប្រឡងខេមប្រ៊ីជដ៍ខែឧសភា/មិថុនា ២០២០ និងការប្រឡងឡើងវិញនៅខែតុលា/វិច្ឆិកា យើងខ្ញុំរីករាយនឹងចែករំលែកព័ត៌មានដែលថា ខេមប្រ៊ីជដ៍ បានសម្រេចចិត្តកែប្រែពិន្ទុដែលផ្តល់ដល់សិស្សរបស់យើង។ សិស្សនឹងទទួលបានពិន្ទុដែលផ្តល់ដោយខេមប្រ៊ីជដ៍ឬពិន្ទុប៉ាន់ស្មានដោយគ្រូរបស់ពួកគេណាដែលខ្ពស់ជាងគេ។ សិស្សទាំងអស់ត្រូវបានផ្ញើព័ត៌មាននៃការចូលតាម     អ៊ីម៉ែលដើម្បីពិនិត្យពិន្ទុរបស់ពួកគេ។ សិស្សនៅតែអាចចុះឈ្មោះសម្រាប់ការប្រឡងនៅខែតុលា / វិច្ឆិកា ២០២០ ទោះជាយ៉ាងណាខេមប្រ៊ីជដ៍នឹងត្រូវឱ្យបង់ថ្លៃយឺតពេល។ សិស្សនៅមានពេលរហូតដល់ថ្ងៃទី៤ ខែកញ្ញា ដើម្បីដកខ្លួនចេញពីការប្រឡងដែលពួកគេបានចុះឈ្មោះរួច។ សម្រាប់អ្នកដែលបានដកឈ្មោះចេញពីការប្រឡងនឹងអាចមកយកសំណងវិញបានពីការិយាល័យសាលាចាប់ពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ។ព័ត៌មានផ្សេងៗ បរិវេណសាលាអន្តរជាតិអ៊ិសវ៉េសនឹងត្រូវបិទទ្វារសម្រាប់បុគ្គលិកនិងភ្ញៀវទាំងអស់ ព្រោះយើងនឹងធ្វើការបាញ់ថ្នាំសម្លាប់វីរុសនិងបាក់តេរី នៅចុងសប្តាហ៍នេះគឺថ្ងៃសៅរ៍ … Read more

Community Update September 04, 2020 | East-West International School

ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានជិតដល់ពេលដែលសិស្សបានត្រឡប់មកវិញបរិវេណគ្រឹះស្ថានសិក្សាវិញជាមួយយើងដោយសុវត្ថិភាព។យើងខ្ញុំមានក្តីរំភើបរីករាយ សូមប្រកាសថាសាលាបានបញ្ជូនឯកសារគ្រប់យ៉ាងដែលក្រសួងអប់រំ យុវជន និងកីឡា តម្រូវរួចរាល់ហើយ។ ក្នុងនាមជាសាលាស្តង់ដាខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំ និងសុខភាព និងសុវត្ថិភាព – ពួកយើងកំពុងខិត​ខំ​រៀបចំសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ សាលាបានចុះ “អនុស្សា      រណៈយោគយល់គ្នា” ជាមួយក្រសួងអប់រំ យុវជន និងកីឡា ឥឡូវកំពុងរង់ចាំទទួលដំណឹងពីក្រសួងវិញក្នុងពេលឆាប់ៗខាងមុខ។ការវិលត្រឡប់មកគ្រឹះស្ថានសិក្សាវិញដោយសុវត្ថិភាពយើងខ្ញុំរំពឹងថា សាលានឹងបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការអញ្ជើញចុះត្រួតពិនិត្យរបស់ក្រុមការងារអធិកា​រកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅពេលណាមួយនៅដើមសប្តាហ៍ក្រោយនេះ វាគឺជាជំហានបន្ទាប់ដែលយើងត្រូវធ្វើក្នុងដំណើរការឆ្ពោះទៅរកការបើកគ្រឹះស្ថានសិក្សាឡើងវិញ​។ បន្ទាប់ពីការចុះអធិការកិច្ចនេះ យើងនឹងធ្វើការកែតម្រូវនូវអ្វីដែលពួកគាត់ស្នើសុំ ដើម្បីធានាថាបរិវេណគ្រឹះស្ថានសិក្សារបស់យើងអាចបើកដំណើរការបានដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីទស្សនកិច្ចនេះ សាលានឹងចំណាយពេលមួយថ្ងៃនៅសប្តាហ៍ក្រោយ ដើម្បីរៀបចំបុគ្គលិកសិក្សានិងសិស្សានុសិស្សរបស់យើងសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគាត់។ ពួកយើងនឹងផ្តល់ព័ត៌មានបន្ថែមជូននៅពេលយើងបានដឹងកាន់តែច្បាស់។ នៅពេលដែលយើងរៀបចំត្រៀមសម្រាប់ស្វាគមន៍សិស្សានុសិស្សរបស់យើងត្រឡប់មកកាន់គ្រឹះ​ស្ថានសិក្សាវិញនៅពេលខាងមុខ យើងសូមចែករំលែកដោយសង្ខេបនូវចំនុចសំខាន់ៗមួយចំនួនជុំវិញការវិលត្រឡប់មកសាលារៀនវិញ៖មាតាបិតាទាំងឡាយដែលមានបំណងចង់ឲ្យបុត្រៗរបស់ពួកគាត់បានវិលត្រឡប់មកសាលារៀនវិញ ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការលះបង់សិទ្ធមាតាបិតារបស់សាលា ត្រូវតែបំ​ពេញ​សម្រាប់កូនម្នាក់មួយច្បាប់។ ទម្រង់ទាំងនេះអាចរកបានតាមអ៊ិនធឺណេតនៅក្នុងការិ​យាល័យរបស់សាលា ដែលត្រូវបានភ្ជាប់ទៅជាមួយអ៊ីម៉ែលនេះ​។សិស្សនឹងត្រូវបានបំបែកទៅជាក្រុម “ខាងកើត” និង “ខាងលិច” ដើម្បីចូលរៀននៅបរិវេណគ្រឹះស្ថានសាលានៅថ្ងៃបន្ទាប់។ សិស្សត្រូវបានដាក់ជាក្រុមជាមួយបងប្អូនបង្កើត រហូតដល់សមាជិកគ្រួសារ។ គ្រូឬទីប្រឹក្សារបស់កូនអ្នកនឹងប្រាប់អ្នកថា​កូនរបស់អ្នកស្ថិតនៅក្នុងក្រុមមួយណា។មនុស្សគ្រប់គ្នាត្រូវតែរក្សាគម្លាតសុវត្ថិភាព ២ ម៉ែត្រពីគ្នាពេលនៅបរិវេណគ្រឹះស្ថានសិក្សា។មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាសគ្រប់ពេលវេលា។សូមប្រើកន្លែងលាងដៃជាច្រើននិងកន្លែងដែលមានជែលនៅសាលា ដើម្បីអនាម័យផ្ទាល់ខ្លួនសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចរកបានតាមរយៈ ៖សៀវភៅណែនាំការសិក្សា – https://ewiscambodia.edu.kh/សៀវភៅអាណាព្យាបាល – https://ewiscambodia.edu.kh/resources/គោលការណ៍ប្រតិបត្តិស្តង់ដា … Read more

Community Update September 11, 2020 | East-West International School

ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍ យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមប្រកាសជូនដំណឹងថា ពួកយើងទទួលបានការអនុញ្ញាតិពីក្រសួងអប់រំ យុវជន និងកីឡា ឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញហើយ។ សូមមើលកាលវិភាគខាងក្រោម៖      ថ្ងៃចន្ទ ទី១៤ ខែកញ្ញា – សិស្សក្រុមខាងកើតមករៀននៅសាលា និងសិស្សក្រុមខាងលិចរៀននៅផ្ទះ។        ថ្ងៃអង្គារ ទី១៥ ខែកញ្ញា – សិស្សក្រុមខាងលិចមករៀននៅសាលា និងសិស្សក្រុមខាងកើតរៀននៅផ្ទះ។ មាតាបិតាដែលចង់ឱ្យកូនៗរបស់ពួកគាត់ត្រឡប់មករៀននៅសាលាវិញ ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាលើកលែងរបស់ពួកយើងសម្រាប់កូនម្នាក់ត្រូវធ្វើមួយច្បាប់។  បែបបទនេះអាចរកបាននៅលើគេហទំព័រសាលា នៅការិយាល័យសាលា និងអ៊ីម៉ែល។ គ្រប់គ្នាត្រូវតែរក្សាគម្លាតសុវត្ថិភាព ១.៥ ម៉ែត្រ ពីគ្នា ខណៈពេលនៅគ្រឹះស្ថានសិក្សា។គ្រប់គ្នាត្រូវតែពាក់ម៉ាសគ្រប់ពេលវេលា។ សូមលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនៅតាមកន្លែងលាងដៃជាច្រើននៅសាលារៀន និងលាងសម្អាតដៃជាមួយ   អាល់កុលឬជែល ដើម្បីរក្សាអនាម័យផ្ទាល់ខ្លួន។ដើម្បីឱ្យប្រាកដថា ការមកដល់ និងចាកចេញពីសាលារៀនមានសុវត្ថិភាព សិស្សទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវពេលវេលា ដែលពួកគេត្រូវបានអនុញ្ញាតឱ្យចូល និងចេញពីសាលាឱ្យបានខ្ជាប់ខ្ជួន។ អ្នកដែលមិនបានគោរពតាមពេលវេលាចូលរៀន និងចេញពីសាលារៀនឱ្យទាន់ពេលវេលា ប្រហែលជាគាត់នឹងត្រូវបានស្នើសុំឱ្យបន្តការរៀនសូត្រតាមប្រព័ន្ធ  អេឡិចត្រូនិកនៅឯផ្ទះ។ នេះគឺដើម្បីធានានូវសុខភាព និងសុវត្ថិភាពរបស់សមាជិកទាំងអស់របស់សហគមន៍អ៊ិសវ៉េស។ សិស្សត្រូវតែយកអាហារសម្រន់ និងអាហារថ្ងៃត្រង់មកសាលារៀនជាមួយពួកគេនៅពេលព្រឹក។ តាមតម្រូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺគ្មានការដឹកជញ្ជូនអាហារក្នុងអំឡុងពេលថ្ងៃរៀនទេ។ ព័ត៌មានបន្ថែមអាចរកបានតាមរយៈឯកសារខាងក្រោម៖       សៀវភៅណែនាំ … Read more

Community Update, September 25 | East-West International School

ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍វាពិតជាអស្ចារ្យណាស់ដែលសិស្សទាំងអស់បានវិលត្រឡប់មករៀននៅគ្រឹះស្ថានសិក្សាវិញបានរយៈពេលបីថ្ងៃនៃសប្តាហ៍នីមួយៗអស់រយៈពេលពីរសប្តាហ៍កន្លងមក។ គ្រប់គ្នាកំពុងធ្វើការសម្របតាមទម្លាប់និងនីតិវិធីថ្មីមួយចំនួន​ដែលយើងបានដាក់ឱ្យសម្រាប់សុវត្ថិភាពយ៉ាងល្អប្រសើរ។ សូមរង់ចាំតាមដានសារអេឡិចត្រូនិកតេឡេក្រាមឆានែ​លព័ត៌មាន ទំព័រហ្វេសប៊ុក និងគេហទំព័រសម្រាប់ព័ត៌មានថ្មីៗ និងការផ្លាស់ប្តូរដែលយើងនឹងធ្វើនៅសប្តាហ៍ខាងមុខនេះ ដើម្បីបម្រើដល់អ្នកសិក្សារបស់យើងឱ្យកាន់តែប្រសើរឡើង។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតានិងសិស្សានុសិស្សទាំងអស់ដែលបានដាក់បណ្ណ័សម្គាល់សម្រាប់ការចាកចេញដែលនឹងចាប់ផ្តើមអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃចន្ទទី ២៨ ខែកញ្ញា។ ឥឡូវនេះ ការបែងចែកក្រុមសិស្សទិសខាងកើតនិង​ខាងលិចបានធ្វើរួចរាល់ហើយ ខ្ញុំនឹងចេញប័ណ្ណសម្គាល់ខ្លួនឱ្យសិស្សនៅពីរសប្តាហ៍ខាងមុខទៀត។ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀន សូមចំណាំថា ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀនត្រូវបានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាឆ្នាំ ២០២០។ សិស្សនឹងមិនរៀននៅថ្ងៃនោះទេ ឬនៅថ្ងៃបន្ទាប់ដែលជាការជំនួសឱ្យថ្ងៃឈប់សម្រាក។ មាតាបិតា​របស់សិស្សមធ្យមសិក្សានឹងត្រូវបានចេញរបាយការណ៍វឌ្ឍនភាពជូនក្នុងគោលបំណងដើម្បីឱ្យពួកគាត់ទទួលបានព័ត៌មានកាន់តែប្រសើរអំពីវឌ្ឍនភាពនៃការសិក្សារបស់កូនៗពួកគាត់ក្នុងអំឡុងពេលដប់សប្តាហ៍ដំបូងនៃឆ្នាំសិក្សានេះ។ប្រតិទិន ឆមាសទី២ ឆ្នាំសិក្សា២០២០-២០២១ ឥឡូវនេះ ពួកយើងបានបញ្ចប់ប្រតិទិនសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលយើងមានថ្ងៃឈប់សម្រាកការងារជាផ្លូវការដែលបានចេញផ្សាយដោយរាជរដ្ឋាភិបាល។ យើងនឹងមានថ្ងៃសិក្សាចំនួន ១៨១ថ្ងៃ សម្រាប់សិស្ស ហើយថ្ងៃចុងក្រោយនៃឆ្នាំសិក្សានេះគឺថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១។ ប្រតិទិនសិក្សាផ្លូវការនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ ហើយអ្នកអាចមើលឃើញលើគេហទំព័ររបស់យើងសម្រាប់ព័ត៌មានថ្មីៗ។ថ្ងៃរៀន- សិស្សក្រុមទិសខាងកើត និង ខាងលិចFriday September 25, 2020Community UpdateParent-Teacher Conferences Please make a note that Parent-Teacher Conferences are … Read more

Community Update Friday, October 9 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus.[English below] បច្ចុប្បន្នភាពសហគមន៍ពួកយើងបានចាប់ផ្តើមអនុវត្តនៅសប្តាហ៍នេះជាមួយនឹងការផ្លាស់ប្តូរកាលវិភាគថ្មីហើយយើងមានសេចក្តីរីករាយក្នុងការនិយាយថាអ្នកទាំងអស់គ្នាបានសម្របទៅនឹងម៉ោងសិក្សាថ្មីប្រកបដោយភាពជោគជ័យ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្ស  មាតាបិតាសិស្ស និងបុគ្គលិកសម្រាប់ការអត់ធ្មត់ និងធ្វើជាគំរូដែលគួរយកតម្រាប់តាម។ការប្រជុំរវាងមាតាបិតាសិស្សជាមួយគ្រូការប្រេជុំរវាងមាតាបិតាសិស្សជាមួយគ្រូនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ  ព្រហស្បតិ៍  ទី ១៥ ខែ  តុលាខាងមុខនេះ ។ មាតាបិតាសិស្សបឋមនិងសិស្សមធ្យមនឹងមានពេលវេលាណាត់ជួបជាក់លាក់មួយ ហើយពួកគាត់នឹងមានជម្រើស ដើម្បីចូលរួម  ពួកគាត់អាចអញ្ជើញមកសាលាដោយផ្ទាល់ ឬជួបតាមប្រព័ន្ធអនឡាញ់តាមរយៈហ្សូម ឬ ហ្គោហ្គូល មីត ។  ។ សិស្សនឹងមិនរៀនទេនៅថ្ងៃនោះ ឬជំនួសដោយថ្ងៃឈប់នៅថ្ងៃបន្ទាប់ ។ ពួកយើងសូមស្នើមាតាបិតាសិស្សទាំងអស់បញ្ជាក់ពីពេលវេលានិងទីកន្លែងណាត់ជួបជាមួយកូន ៗ … Read more

Friday, March 12, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាយោងតាមសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល យើងបានបិទសាលាដោយឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះ ហើយសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងអនុវត្តតាមការស្នើសុំ ដោយ​​​​​​​​​​​​ធ្វើការពីផ្ទះ ហើយផ្អាកការធ្វើដំណើរជុំវិញទីក្រុង។ យើងមិនទាន់ទទួលបានព័ត៌មានជាផ្លូវការណាមួយទាក់ទងនឹងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនោះទេ  ហើយយើងកំពុងធ្វើការតាមដានយ៉ាងជិតស្និទ្ធពីក្រសួងអប់រំយុវជន   និងកីឡា           នៅពេលដែលយើងរង់ចាំការធ្វើបច្ចុន្បន្នភាពនិងសេចក្តីជូនដំណឹងបន្ថែមទៀត។ នៅពេលយើងរង់ចាំព័ត៌មានបន្ថែមទៀត   យើងសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងទាំងអស់បន្តអនុវត្តគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល   ដើម្បីធានាសុខុមាលភាពរបស់សហគមន៍យើងទាំងមូល។ យើងនឹងបន្តជូនដំណឹងដល់សហគមន៍របស់យើង  អំពីសេចក្តីប្រកាសផ្សេងៗតាមវេទិកាទំនាក់ទំនងរបស់យើង។ ការប្រឡងខេមប្រ៊ីជសិស្សទាំងអស់ត្រូវបានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធស៊ីអាយអេសដោយផ្ទាល់ (CIE Direct system) ហើយចំពោះការចុះឈ្មោះឥឡូវនេះ នឹងត្រូវបង្ហាញក្នុងការបង់ប្រាក់យឺតដែលរៀបចំដោយខេមប្រ៊ីជ។ប្រសិនបើរដ្ឋាភិបាលក្នុងស្រុកនៃប្រទេស ឬតំបន់នោះយល់ឃើញថាមិនមានសុវត្ថិភាពសម្រាប់បេក្ចជនណាម្នាក់ក្នុងការចូលរួមប្រឡង  … Read more

Friday, March 26, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍រស្ទង់មតិនេះយើងចង់ដឹងពីមតិយោបលលោកអ្នកវាមានរយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ វាបានជះឥទ្ធិពលដល់សាលារៀននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខណៈពេលដែលពួកយើងបានផ្លាស់ប្តូរទៅវិញទៅមករវាងការរៀនសាលា និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅផ្ទះ ពួកយើងចង់ដឹងពីលោក-លោកស្រី អំពីបទពិសោធន៍ដែលលោកអ្នកមានកាលពីប៉ុន្មានសប្តាហ៍មុន ដោយប្រៀបធៀបទៅនឹងឆ្នាំមុន។ លោកគ្រូ អ្នកគ្រូតែងតែប្រឹងប្រែងដើម្បីធ្វើឱ្យគុណភាពអប់រំកាន់តែប្រសើរ ហើយចែករំលែកនូវបទពិសោធន៍នៃការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនេះដល់សិស្សនៅផ្ទះ (អេច ប៊ី អិល)។ ក្នុងនាមពួកយើងជាអ្នកពាក់ព័ន្ធសំខាន់នៅក្នុងសហគមន៍  យើងស្នើលោកអ្នកចំណាយពេលពីរបីនាទីបំពេញការស្ទង់មតិនេះ   ដើម្បីជួយពួកយើងផ្តល់កម្មវិធីសិក្សាបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព។ សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាយើងបានទទួលដឹងដំណឹងអំពីសេចក្តីប្រកាសថ្មីទាក់ទងនឹងការចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់គ្រូ ហើយកំពុងរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងការវ៉ាកសាំងនេះពីក្រសួងសុខាភិបាល។ រាល់បុគ្គលិកអុិសវ៉េសទាំងអស់ត្រូវបានចុះឈ្មោះសម្រាប់ការចាក់វ៉ាកនេះ      ហើយនឹងបន្តតាមដា​នព័ត៌មានថ្មីសំខាន់ៗបន្ថែមទៀត ។ នៅពេលដែលយើងរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងការបើកដំណើរការសាលាឡើងវិញនិងកម្មវិធីចាក់វ៉ាក់សាំង  យើងសូមលើកទឹកចិត្តឱ្យសហគមន៍របស់យើងបន្តអនុវត្តគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល   ដើម្បីធានាបាននូវសុខុមាលភាពរបស់សហគមន៍យើងទាំងមូល។ យើងនឹងជូនដំណឹងដល់សហគមន៍របស់យើងអំពីការប្រកាសណាមួយនៅតាមវេទិកាទំនាក់ទំនងផ្សេងៗរបស់យើង។ ការប្រឡងខេមប្រ៊ីជប្រសិនបើរដ្ឋាភិបាលក្នុងស្រុកនៃប្រទេស … Read more

Friday, April 2, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍សូមថ្លែងអំណរគុណចំពោះសមាជិកសហគមន៍អុិសវ៉េស!យើងដឹងថាស្ថានភាពរាលដាលនៃជំងឺរាតត្បាតនៅកម្ពុជានាពេលបច្ចុប្បន្នបាននាំមកនូវបញ្ហាប្រឈមនិងអារម្មណ៍មួរម៉ៅជាច្រើន ។ យើងពិតជាមានមោទនភាពណាស់ចំពោះសមាជិកម្នាក់ៗនៅក្នុងសហគមន៍អុិសវ៉េសដែលជាអ្នកសិក្សាដ៍ពូកែ  ជាឪពុកម្តាយដែលជួយលើកទឹកចិត្ត និងអ្នកអប់រំដែលបានខិតខំបំពេញកិច្ចការក្នុងកំឡុងពេលនៃការសិក្សានៅផ្ទះក្នុងកាលៈទេសៈនេះ។ ការចូលរួមចំណែករបស់លោកអ្នកចំពោះការស្ទង់មតិអំពីការសិក្សានៅផ្ទះគឺពិតជាមានតម្លៃនិងបានបង្ហាញនូវចំណុចវិជ្ជមានជាច្រើនដែលសហគមន៍របស់យើងកំពុងសម្រេចបាន ហើយបង្ហាញពីចំណុចកែលម្អមួយចំនួនដែលយើងអាចសហការគ្នាដើម្បីធ្ធើការកែតម្រូវជាមួយគ្នា ។ លទ្ធផលទាំងនេះនឹងត្រូវបានចែករំលែកនៅក្នុងរយៈពេលមួយសប្តាហ៍នេះនិងសប្តាហ៍ក្រោយ។ សូមថ្លែងអំណរគុណដល់សមាជិកអុិសវ៉េសទាំងអស់ លោកអ្នកគឺជាកម្លាំងជំរុញនៅពីក្រោយ  “ យើងរួមសហការដើម្បីភាពរីកចម្រើនទៅមុខជាមួយគ្នា ” ។ សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាក្រសួងសុខាភិបាលបានធ្វើបច្ចុប្បន្នភាពច្បាប់រឹតបណ្តឹងនិងការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពជារៀងរាល់ថ្ងៃ ហើយសូមលើកទឹកចិត្តសហគមន៍របស់យើងតាមដានបច្ចុប្បន្នភាពចំពោះសេចក្តីប្រកាសទាំងនេះ និងអនុវត្តតាមគោលការណ៍ណែនាំស្តីសុខភាពនិងសុវត្ថិភាព។ យើងកំពុងរង់ចាំព័ត៌មានអំពីការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិករបស់យើង   នឹងធ្វើការទំនាក់ទំនងទៅសាលាផ្សេងៗទៀតដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមទៀត ។ ការប្រឡងខេមប្រ៊ីជការវាយតម្លៃគុណភាពអប់រំអន្តរជាតិខេមប្រ៊ីដ (CAIE) បានប្រកាសថា  យើងនឹងត្រូវបញ្ជូនការវាយតម្លៃនៃការផ្តល់និទ្ទេសជំនួសឱ្យការចូលរួមប្រឡងនៅឆ្នាំនេះ។ ព័ត៌មានបន្ថែមនឹងត្រូវបានចែករំលែកទៅសិស្ស អំពីរបៀបដែលដំណើរការនេះនឹងដំណើរការ  នៅពេលយើងទទួលបានព័ត៌មានបន្ថែមពីខេមប្រ៊ីជ។ នេះមានន័យថាការរៀនសូត្រនៅចុងឆ្នាំសម្រាប់សិស្សថ្នាក់ទី … Read more

Monday, August 02, 2021 | East-West International School

ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ជូនចំពោះមាតាបិតាជាទីរាប់អានយើងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង សូមស្វាគមន៍ការវិលត្រឡប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សា ២០២១-២០២២។ យើងសង្ឃឹមថា វិស្សមកាលរដូវក្តៅបានផ្តល់ឱ្យលោកអ្នកនិងកូនៗមានពេលវេលាបានចាកឆ្ងាយពីមុខអេក្រង់កុំព្យូទ័រ ហើយអ្នកទាំងអស់គ្នានៅតែ មានសុវត្ថិភាពនិងសុខភាពល្អ ទោះបីជាពួកយើងកំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។ ថ្ងៃបវេសនកាលចូលរៀនដំបូងរបស់យើងត្រូវនឹងថ្ងៃពុធ ទី៤ ខែសីហា។យើងចង់ជម្រាបជូនអ្នករាល់គ្នាឱ្យដឹងថា ការិយាល័យចុះឈ្មោះនិងបរិវេណសាលារបស់យើងនឹងត្រូវបានបិទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃសុក្រ ទី៦ ខែសីហា ដោយសារហេតុផលសុខភាពនិងសុវត្ថិភាព។ អ្នកអាណាព្យាបាលអាចទាក់ទងមកយើងខ្ញុំសួរសំណួរដែលអ្នកមានបានតាមរយៈ តេឡេក្រាម ឬតាមរយៈលេខទូរស័ព្ទសាលា៖ +855(0)23 998 244   +855(0)92 55 22 06 +855(0)68 55 22 06  +855(0)93 55 22 06 ។លោកគ្រូអ្នកគ្រូនឹងផ្តល់ព័ត៌មានបន្ថែមជូនអំពីការចាប់ផ្តើមឆ្នាំសិក្សាក្នុងពេលឆាប់ៗនេះ ទោះជាយ៉ាងណាយើងនឹងធានាថាសិស្សានុសិស្ស ទាំងអស់អាចទទួលបាននូវសម្ភារៈនិងធនធានដែលពួកគេត្រូវការសម្រាប់ពេលឥឡូវនេះ ហើយពួកគេនឹងអាចមកទទួលយកសម្ភារសិក្សា ពីសាលាបានចាប់ពីថ្ងៃចន្ទ ទី១៦ ខែសីហា។ការរៀបចំថ្នាក់រៀនសិស្សថ្នាក់មត្តេយ្យដល់ថ្នាក់ទី ៥ នឹងត្រូវទាក់ទងតាមរយៈ ស៊ី ស (Seesaw)​ ឬ តេឡេក្រាម ដើម្បីស្វែងយល់ពីរបៀបចូលរួមថ្នាក់រៀន តាមអុិនធឺណិត។ ប្រសិនបើអ្នកមិនបានឮដំណឹងអ្វីពីគ្រូត្រឹមថ្ងៃអង្គារ ទី៣ ខែសីហា … Read more