ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍ពួកយើងសូមអបអរសាទរទាំងអស់គ្នា – សិស្សានុសិស្ស បុគ្គលិក និងឪពុកម្តាយ/អាណាព្យាបាល ចំពោះភាពជោគជ័យយ៉ាងខ្លាំងនៅសប្តាហ៍ចូលរៀនដំបូងនេះ។ ទោះបីជាមានបញ្ហាប្រឈមពីចម្ងាយ និងបច្ចកវិទ្យាក៏ដោយ វាហាក់ដូចជាអ្នកគ្រប់គ្នាកំពុងដោះស្រាយបានយ៉ាងល្អទៅនឹងទម្លាប់ថ្មី យ៉ាង ណាក៏ដោយយើងសង្ឃឹមថាគ្រប់គ្នានឹងវិលត្រឡប់មកសាលាវិញនៅពេលណាមួយនៅខែកញ្ញា ឆ្នាំ២០២០ ។នេះជាព័ត៌មានមួយចំនួននៃសប្តាហ៍ចូលរៀនដំបូង៖លទ្ធផលនៃការប្រលងមធ្យមសិក្សាបឋមភូមិខ្មែរ យើងសូមអបអរសាទរដល់សិស្សទាំងអស់របស់យើងដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិខ្មែរថ្នាក់ទី៩ ដែលបានធ្វើឡើង កាលពី ដើម ខែនេះ។ នេះជាឆ្នាំទី៤ ជាប់គ្នាហើយដែលយើងមានអត្រាសិស្សជាប់ ១០០% ។ សិស្ស១៥នាក់ទទួលបាននិទ្ទេសA សិស្ស៧នាក់ទទួលបាននិទ្ទេសB និង សិស្ស១៦នាក់ទទួលបាននិទ្ទេស C ។លទ្ធផលប្រឡងខេមប្រ៊ីជដ៍នៅខែឧសភា/មិថុនា ២០២០ និងការប្រឡងឡើងវិញនៅ ខែតុលា/វិច្ឆិកា ថ្ងៃនេះគឺជាថ្ងៃចុះឈ្មោះចុងក្រោយសម្រាប់ការប្រឡងខេមប្រ៊ីជដ៍នៅខែតុលា/វិច្ឆិកា ដោយគ្មានការបង់ថ្លៃចុះឈ្មោះយឺតទេ។ សូមទាក់ទងមកសាលា ប្រសិនបើកូនរបស់អ្នកចង់ប្រឡងឡើងវិញ ដូច្នេះពួកយើង អាចចុះឈ្មោះឱ្យពួកគេបាន។ត៌មានផ្សេងៗ ពួកយើងសូមថ្លែងអំណរគុណដល់ក្រុមការងារការពារសុវត្ថិភាពកុមារ – ប្រេនឌី ខារ៉ូល, គាំ សារុន, ឃុន ស៊ីណេត, ឡេនដុន ស្លេជក្លើ និងណាឌីន ភីស្ទើ – ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់លោកគ្រូអ្នគ្រូ បុគ្គលិកប្រតិបត្តិការ កាលពីសប្តាហ៍កន្លងទៅ។ ពួកយើងនឹងផ្តល់វគ្គនេះដូចគ្នាដល់សិស្សានុ- សិស្ស និងអាណាព្យាបាលនៅឆ្នាំនេះផងដែរ។ ពួកយើងបានបំពេញតាមគម្រោងនៃការបើកសាលាឱ្យដំណើរការឡើងវិញរបស់ក្រសួងអប់រំ យុវជននិងកីឡា និងចែករំលែកវាជាមួយអ្នកដោយសង្ខេប។ តាមរយៈសម្ព័ន្ធភាពរបស់សាលាជាមួយក្លូប៊លអនឡាញយើងនឹងស្នើសុំឱ្យសិស្សថ្នាក់ទី៦-៩ បានចូលរួមក្នុងកម្មវិធី ជីអូអេ GOA – ការរៀនតាមប្រព័ន្ធអេឡិចត្រូនិច (Learning to Learn Online) នៅសប្តាហ៍ខាងមុខ។ នេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៨-២១ ខែសីហា ឆ្នាំ២០២០ ហើយព័ត៌មានបន្ថែមអាចរកបានតាមរយៈ https://globalonlineacademy.org/student-program/middle-school-courses សាលានឹងឈប់សម្រាកនៅសប្តាហ៍ក្រោយ ជំនួសឱ្យការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពី ថ្ងៃទី១៧ ដល់ ទី២១។ ពួកយើងនឹងធ្វើការសងឱ្យថ្ងៃរៀននេះវិញនៅចុងឆ្នាំសិក្សា។ទំនាក់ទំនង ការប្រាស្រ័យទាក់ទងនឹងក្លាយជាកត្តាជំរុញមួយសម្រាប់ភាពជោគជ័យរួមគ្នារបស់អ្នកគ្រប់គ្នានៅឆ្នាំនេះ។ សម្រាប់ថ្នាក់បឋមសិក្សា សូមទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់របស់កូនអ្នក តាមរយៈស៊ី-ស ក្លាសដូចូ ឬហ្គូហ្គោល។ សម្រាប់ថ្នាក់មធ្យមសិក្សា សិស្សនីមួយៗត្រូវបានដាក់ចូលទៅក្នុង ក្រុមប្រឹក្សា យោបល់។ អ្នកប្រឹក្សាយោបល់និងគ្រូបន្ទុកថ្នាក់បានធ្វើការដាក់ជាបញ្ជីអាសយដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួនរបស់ឪពុកម្តាយសិស្ស ដែលអាចឱ្យពួកយើងធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែល។ ប្រសិនបើអ្នកមិនមានអ៊ីម៉ែល ពួកយើងនឹងបង្កើតជូនជាមួយ @ewiscambodia.edu.kh គណនីសម្រាប់អ្នកនៅសប្តាហ៍ខាងមុខ។ ពួកយើងនឹងផ្ញើរព័ត៌មានថ្មីៗប្រចាំសប្តាហ៍ជូនអ្នកតាមរយៈអ៊ីម៉ែលជារៀងរាល់រសៀលថ្ងៃសុក្រ។ មាតាបិតានិងអាណាព្យាបាលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងហ្គូហ្គោលក្លាសរ៉ូម ដើម្បីពិនិត្យមើលការងារ កូនឱ្យតែកាន់ប្រសើរ។នេះនឹងធ្វើទៅនៅសប្តាហ៍ខាងមុខផងដែរ។ អ្នកប្រឹក្សាយោបល់សម្រាប់ថ្នាក់នីមួយៗ និងអាសយដ្ឋានអ៊ីម៉ែលរបស់ពួកគាត់មានរាយនៅខាង ក្រោម៖Friday August 14, 2020Community UpdateWe would like to congratulate everyone – students, staff and parents – on what was a hugely successful first week of school. Despite the challenges of distance and technology, it seems like everyone is settling in nicely to the new routine, though we are hoping to have everyone back on campus at some point in September 2020.Here are a few updates from the first week of school:Khmer National Exam Results We would like to congratulate all of our students who passed the Grade 9 Khmer National Exam, held earlier this month. This is the fourth straight year that we’ve had a 100% pass rate. 15 students received an A grade, 7 students received a B grade, and 16 students received a C grade. Cambridge May/June 2020 Results and October/November Re-Sits Today is the last day to sign up for the October/November Cambridge Exams Series without incurring a late fee. Please contact the school if your child would like to re-sit the exam so we can sign them up.Other News We would like to thank our Child Safeguarding Team – Brandie Carroll, Sarun Koam, Sineth Khun, Landon Seigler and Nadine Pieterse – for holding training sessions for all teaching and operations staff over the past few weeks. We will be hosting further sessions for students and parents this year as well. We have completed the Ministry of Education, Youth and Sport’s Minimum Standards Plan for Reopening and will be sharing that with you shortly.Through our affiliation with Global Online Academy, we will be asking students in Grades 6 – 9 to participate in the GOA program titled – Learning to Learn Online next week. This will be held from August 18 – 21, 2020 and more information can be found at: https://globalonlineacademy.org/student-program/middle-school-courses School will be closed next week for the replacement Khmer New Year national holiday, from August 17 – 21. We will be making up the days missed at the end of the year. Communication Communication is going to be a driving factor for everyone’s shared success this year. For elementary families, please connect with your child’s teacher via Seesaw, Class Dojo or Google Classroom. For secondary families, each student has been put into an advisory group. Advisors and classroom teachers have also been compiling a list of parents’ personal email addresses so that we can streamline communication via email. If you do not have an email address, we will create an @ewiscambodia.edu.kh account for you in the coming weeks. We will soon be sending weekly updates home to email addresses every Friday afternoon. Parents and guardians are also invited to join Google Classroom to better monitor their children’s work. This will happen in the coming weeks as well. Each grade’s advisors, and their email addresses, are listed below:
Source link
