សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus.[English below] បច្ចុប្បន្នភាពសហគមន៍ពួកយើងបានចាប់ផ្តើមអនុវត្តនៅសប្តាហ៍នេះជាមួយនឹងការផ្លាស់ប្តូរកាលវិភាគថ្មីហើយយើងមានសេចក្តីរីករាយក្នុងការនិយាយថាអ្នកទាំងអស់គ្នាបានសម្របទៅនឹងម៉ោងសិក្សាថ្មីប្រកបដោយភាពជោគជ័យ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្ស មាតាបិតាសិស្ស និងបុគ្គលិកសម្រាប់ការអត់ធ្មត់ និងធ្វើជាគំរូដែលគួរយកតម្រាប់តាម។ការប្រជុំរវាងមាតាបិតាសិស្សជាមួយគ្រូការប្រេជុំរវាងមាតាបិតាសិស្សជាមួយគ្រូនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលាខាងមុខនេះ ។ មាតាបិតាសិស្សបឋមនិងសិស្សមធ្យមនឹងមានពេលវេលាណាត់ជួបជាក់លាក់មួយ ហើយពួកគាត់នឹងមានជម្រើស ដើម្បីចូលរួម ពួកគាត់អាចអញ្ជើញមកសាលាដោយផ្ទាល់ ឬជួបតាមប្រព័ន្ធអនឡាញ់តាមរយៈហ្សូម ឬ ហ្គោហ្គូល មីត ។ ។ សិស្សនឹងមិនរៀនទេនៅថ្ងៃនោះ ឬជំនួសដោយថ្ងៃឈប់នៅថ្ងៃបន្ទាប់ ។ ពួកយើងសូមស្នើមាតាបិតាសិស្សទាំងអស់បញ្ជាក់ពីពេលវេលានិងទីកន្លែងណាត់ជួបជាមួយកូន ៗ របស់ពួកគាត់ឱ្យបានច្បាស់ មុនពេលការប្រជុំចាប់ផ្តើម ។ ដើម្បីប្រាកដថាលោកលោកស្រីរក្សាគម្លាតសង្គមនិងតម្រូវការការពារសុខភាពផ្សេងទៀត សូមអញ្ជើញមកមុនម៉ោង ៥ នាទីមុនពេលវេលាកំណត់ សូមពាក់ម៉ាស់ឬ របាំងមុខហើយអនុវត្តតាមគោលការណ៍ណែនាំគម្លាតសង្គម ។ ការប្រឡងខេមប្រ៊ីដពួកយើងសូមជូនពរដល់សិស្សានុសិស្សទាំងអស់មានសំណាងល្អក្នុងការប្រឡងខេមប្រ៊ីជប្រព្រឹត្តទៅក្នុងខែ តុលា និង វិច្ឆិកាដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ។ សិស្សានុសិស្សមិនចាំបាច់ចូលរៀននៅថ្ងៃដែលពួកគេមានកាលវីភាគប្រឡងនោះទេ ។ព័ត៌មានពិសេសសម្រាប់សិស្សថ្នាក់ទី ១២ ទាំងអស់ត្រឡប់មករៀននៅសាលាវិញ !ពួកយើងមានសេចក្តីរីករាយសូមជម្រាបជូនលោក លោកស្រីឱ្យបានជ្រាបថា យើងនឹងស្វាគមន៍សិស្សថ្នាក់ទី ១២ របស់យើងទាំងអស់ត្រឡប់មករៀននៅសាលាវិញជារៀងរាល់ថ្ងៃចាប់ពីថ្ងៃ ចន្ទ ទី ១២ ខែ តុលាខាងមុខនេះ ។ ពួកយើងនៅតែបន្តពង្រឹងបន្ថែមចំពោះការអនុវត្តតាមគោលលារណ៍សុខភាពនិងសុវត្ថិភាព ហើយយើងនឹងបន្ថែមថ្នាក់បន្តទៀតនៅសប្តាហ៍បន្ទាប់ដើម្បីឱ្យសិស្សទាំងអស់បានមករៀនពេញម៉ោងនៅសាលា ។ថ្ងៃរៀន-សិស្សក្រុមខាងកើត និងខាងលិចសម្រាប់ខែតុលាការត្រៀមប្រឡងបញ្ចប់ខ្មែរថ្នាក់ទី ១២យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៏សិស្សានុសិស្សបញ្ចប់ឆ្នាំសិក្សា ២០២០ របស់យើងដែលបានវិលត្រឡប់មកសាលាវិញនៅសប្តាហ៍នេះ សម្រាប់រៀនវគ្គសិក្សាបំប៉នដើម្បីត្រៀមសម្រាប់ការប្រឡងថ្នាក់ជាតិទី ១២ នៅថ្ងៃទី ២១ ខែ ធ្នូខាងមុខនេះ ។ សិស្សចាប់ផ្តើមរៀនរៀងរាលថ្ងៃ ចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៤: ០០ ដល់ ៥: ៣០ នាទីល្ងាចជាមួយគ្រូវិទ្យាល័យភាសាខ្មែរដែលពោរពេញទៅដោយទេពកោសល្យ ។ប្រព័ន្ធផ្សព្វផ្សាយសាលាវគ្គសិក្សាអំពីការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយសាលាថ្មីត្រូវបានណែនាំដល់សិស្សមធ្យមរបស់យើង ។ វាបានផ្តល់ឳកាសឱ្យសិស្សានុសិស្សរបស់យើងរៀនបន្ថែមទៀតអំពីវិជ្ជាជីវៈសារព័ត៌មាននិងបង្ហាញពីអ្វីដែលបានកើតឡើងនៅអ៊ិសវ៉េសតាមរយៈការមើ់លឃើញរបស់ពួកគេ ។ ព័ត៌មានដ៏រំភើបថ្មីនេះបានដឹកនាំរៀបចំដោយលោកគ្រូ ដេវិត ម៉ាលែននិងលោកគ្រូ ជែម ហ្គ៊ារីង ។ ព័ត៌មានប្រចាំខែរបស់អ៊ិសវ៉េសគ្រោងនឹងចេញផ្សាយនៅដើមខែនីមួយៗនៅលើទំព័រហ្វេសប៊ុកនិងអ៊ិនស្ត្រាក្រាមរបស់សាលា ។គោលដៅសាលាសម្រាប់ខែតុលាសម្រាប់ខែតុលាការរៀនសូត្រនឹងផ្តោតលើការអភិវឌ្ឍន៍ពលរដ្ឋពិភពលោកដែលមានទំនួលខុសត្រូវ ហើយវាជាផ្នែកមួយនៃគោលដៅសាលា ស៊ី.អិល.អ៊ី.អេ.អ របស់យើងផងដែរ ។ អ្វីដែលពិសេសជាងនេះទៅទៀតយើងនឹងធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងការទទួលខុសត្រូវចំពោះអ្នកចូលរួមថែរក្សាភពផែនដី R-២ និងយុទ្ធសាស្រ្តដែលសហគមន៍អ៊ិសវ៉េសបានចូលរួមក្នុងការការពារភពផែនដី ។តើលោកអ្នកបានចូលរួមយ៉ាងសកម្មដែរឬទេក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច ? ពួកយើងសូមជំរុញលោកអ្នកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងខែនេះ ដោយទិញដបទឹកឬកែវដែលអាចប្រើឡើងវិញបានដោយប្រើថង់ផ្លាស្ទិចដែលអាចប្រើឡើងវិញបាន ហើយសូមព្យាយាមទិញផលិតផលស្រស់ៗដែលមិនចាំបាច់រុំដោយប្លាស្ទិច ។ ក្នុងនាមជាសមាជិកសហគមន៍ សូមយើងទាំងអស់គ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចឱ្យបានតិចបំផុតប្រចាំខែនេះ ។Community UpdatesWe started the week with the new schedule changes, and are pleased to say that everyone has successfully transitioned to the new school hours. A big thank you to students, parents and staff for exercising patience and for modeling adaptability – a valuable quality in and ever changing environment. Parent-Teacher Conferences Our first Parent-Teacher conferences of the year will be held on Thursday, 15 October. All elementary and secondary PTCs will be on an appointment basis and will have the choice to attend in-person on campus, or virtually through Zoom or Google Meets. There is no school for students on that day, or on the following day which is a replacement for the holiday. We ask that parents confirm their appointment times and locations with their child before the day of PTCs. To ensure social distancing and other health requirements, please ensure that you arrive 5 minutes before your assigned time, wear a face mask or shield, and follow our social distancing guidelines. Cambridge exams We would like to wish all students the best of luck on their upcoming October/November Cambridge exams, which started earlier this week. Students do not need to attend classes on the day they are scheduled to take exams. EXCITING NEWS! Grade 12 ReturnWe are excited to announce that we are welcoming back our Grade 12 students to on-campus learning every day beginning Monday, October 12. As we continue to work within the health and safety guidelines of our SOP document, we will be gradually adding more grades each week to full-time, on-campus learning. October EAST and WEST daysGraduates prepare for Grade 12 Khmer ExamsWe are excited to welcome our Class of 2020 graduates back to campus this week for extra tutoring sessions to prepare them for the upcoming Grade 12 Khmer National Exam on 21 December. Classes are held Monday to Friday from 4:00 to 5:30 pm with our talented secondary Khmer teachers. School MediaA new School Media elective course has been introduced to our secondary students. This allows for our students to learn more about journalism and showcase East-West happenings through the eyes of a student. This exciting new elective is headed by Mr. David Marland and Mr. James Gearing. The East-West Monthly is set to be released at the beginning of every month on our Facebook page and Instagram. School Goal for October For the month of October, learning will be focused around developing Responsible World Citizens, one of our C.L.E.A.R. School Goals. More specifically we will be diving deeper into “taking responsibility for the shared guardianship of the planet – R2” and how the East-West Community collectively contributes to it. Do you actively participate in reducing your plastic consumption? We challenge you to reduce your plastic usage this month by buying a reusable water bottle or keep-cup, carrying a reusable shopping bag and even try to buy fresh produce that is not wrapped in plastic. As a community, let us aim for a #lessplastic month.សូមណែនាំបុគ្គលិកជូន លោក លោកស្រីឱ្យបានស្គាល់ !ពួកយើងសូមណែនាំសមាជិកថ្មីពីរ បីរូបនៃសហគមន៍អ៊ិសវ៉េសរបស់យើងឱ្យលោក លោកស្រីបានស្គាល់ ។ ចាប់ផ្តើមពីថ្នាក់បឋមមុន យើងសូមណែនាំអ្នកគ្រូ ជេស៊ីកា (ថ្នាក់ទី ៣) អ្នកគ្រូ ដាយអាន (ថ្នាក់ទី ៤) និងលោកគ្រូប៊ែន (ថ្នាក់ទី ៥) ។“ ខ្ញុំចូលចិត្តការបង្រៀនហើយខ្ញុំបានបង្រៀននៅរដ្ឋកាលីហ្វញ៉ា ហើយនៅប្រទេសម៉ុងហ្គោលៀកាលពីពេលថ្មីៗនេះ។ ខ្ញុំក៏ជាអ្នកនិពន្ធម្នាក់ដែលបានបោះពុម្ពផ្សាយទាំងរឿងប្រឌិតនិងរឿងពិត ។ ខ្ញុំចូលចិត្តស្វែងយល់ពីពិភពលោក ដូច្នេះខ្ញុំមានភាពសប្បាយរីករាយជាច្រើននៅទីក្រុងភ្នំពេញនិងសៀមរាប ! អ្នកគ្រូដាយអាន ខ្ញុំមកពីសហរដ្ឋអាមេរិកដើម្បីមកបង្រៀននៅប្រទេសកម្ពុជាដែលខ្ញុំបានរស់នៅទីនេះរយៈពេល ៣ ឆ្នាំកន្លងមកហើយ ។ នៅពេលទំនេរខ្ញុំរៀនកីឡាប្រដាល់ហើយសរសេររឿងនិទៀន ។ ខ្ញុំពិតជារីករាយណាស់ដែលបានរស់នៅទីនេះហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងនៅទីនេះនៅឆ្នាំក្រោយៗទៀត” ។ លោកគ្រូប៊ែនPeople to know We would like to introduce a few new members of our East-West community. Starting with Elementary, we would like to introduce you to Ms. Jessica (Grade 3), Ms. Diane (Grade 4), and Mr Ben (Grade 5). “I love teaching and have taught for a long time in California and recently in Mongolia. I’m also a published writer of both fiction and nonfiction. I love to explore the world and so I’m having lots of fun in Phnom Penh and Siem Reap!”– Ms. Diane“I came from the U.K. to teach in Cambodia where I have been a resident for 3 years. In my spare time, I box and write screenplays. I am very happy here, and I hope to stay here for years to come.”– Mr. Ben “I am Jessica Laleo. I am from the United States of America. I have also lived and taught in Tanzania, Africa. I have a 9-year-old son and my husband works at EWIS too. All three of us are excited to join the EWIS family and explore all of the fun things in Phnom Penh.”– Ms Jess
Source link
