Community Update, September 25 | East-West International School



ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ព័ត៌មានសហគមន៍ប្រចាំសប្តាហ៍វាពិតជាអស្ចារ្យណាស់ដែលសិស្សទាំងអស់បានវិលត្រឡប់មករៀននៅគ្រឹះស្ថានសិក្សាវិញបានរយៈពេលបីថ្ងៃនៃសប្តាហ៍នីមួយៗអស់រយៈពេលពីរសប្តាហ៍កន្លងមក។ គ្រប់គ្នាកំពុងធ្វើការសម្របតាមទម្លាប់និងនីតិវិធីថ្មីមួយចំនួន​ដែលយើងបានដាក់ឱ្យសម្រាប់សុវត្ថិភាពយ៉ាងល្អប្រសើរ។ សូមរង់ចាំតាមដានសារអេឡិចត្រូនិកតេឡេក្រាមឆានែ​លព័ត៌មាន ទំព័រហ្វេសប៊ុក និងគេហទំព័រសម្រាប់ព័ត៌មានថ្មីៗ និងការផ្លាស់ប្តូរដែលយើងនឹងធ្វើនៅសប្តាហ៍ខាងមុខនេះ ដើម្បីបម្រើដល់អ្នកសិក្សារបស់យើងឱ្យកាន់តែប្រសើរឡើង។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតានិងសិស្សានុសិស្សទាំងអស់ដែលបានដាក់បណ្ណ័សម្គាល់សម្រាប់ការចាកចេញដែលនឹងចាប់ផ្តើមអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃចន្ទទី ២៨ ខែកញ្ញា។ ឥឡូវនេះ ការបែងចែកក្រុមសិស្សទិសខាងកើតនិង​ខាងលិចបានធ្វើរួចរាល់ហើយ ខ្ញុំនឹងចេញប័ណ្ណសម្គាល់ខ្លួនឱ្យសិស្សនៅពីរសប្តាហ៍ខាងមុខទៀត។ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀន សូមចំណាំថា ការប្រជុំរវាងអាណាព្យាបាលនិងគ្រូបង្រៀនត្រូវបានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាឆ្នាំ ២០២០។ សិស្សនឹងមិនរៀននៅថ្ងៃនោះទេ ឬនៅថ្ងៃបន្ទាប់ដែលជាការជំនួសឱ្យថ្ងៃឈប់សម្រាក។ មាតាបិតា​របស់សិស្សមធ្យមសិក្សានឹងត្រូវបានចេញរបាយការណ៍វឌ្ឍនភាពជូនក្នុងគោលបំណងដើម្បីឱ្យពួកគាត់ទទួលបានព័ត៌មានកាន់តែប្រសើរអំពីវឌ្ឍនភាពនៃការសិក្សារបស់កូនៗពួកគាត់ក្នុងអំឡុងពេលដប់សប្តាហ៍ដំបូងនៃឆ្នាំសិក្សានេះ។ប្រតិទិន ឆមាសទី២ ឆ្នាំសិក្សា២០២០-២០២១ ឥឡូវនេះ ពួកយើងបានបញ្ចប់ប្រតិទិនសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលយើងមានថ្ងៃឈប់សម្រាកការងារជាផ្លូវការដែលបានចេញផ្សាយដោយរាជរដ្ឋាភិបាល។ យើងនឹងមានថ្ងៃសិក្សាចំនួន ១៨១ថ្ងៃ សម្រាប់សិស្ស ហើយថ្ងៃចុងក្រោយនៃឆ្នាំសិក្សានេះគឺថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១។ ប្រតិទិនសិក្សាផ្លូវការនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ ហើយអ្នកអាចមើលឃើញលើគេហទំព័ររបស់យើងសម្រាប់ព័ត៌មានថ្មីៗ។ថ្ងៃរៀន- សិស្សក្រុមទិសខាងកើត និង ខាងលិចFriday September 25, 2020Community UpdateParent-Teacher Conferences Please make a note that Parent-Teacher Conferences are scheduled for Thursday October 15, 2020. There is no school for students on that day, or on the following day which is a replacement for the holiday. Parents of secondary students will be issued progress reports in order to keep them better informed of their children’s academic progress during the first ten weeks of the year.2020-2021 Semester Two Calendar We have finalized our academic calendar for the 2020-2021 school year now that we have official holidays released by the government. We will have 181 days of school for students, and the last day of school will be Friday June 4, 2021. The official school calendar will be released soon, and you can always check our website for the latest information.



Source link

Leave a Comment