Field Trip to Fly Phnom Penh – ZISPP


Physical activity is essential to prevent and reduce risks of many diseases and improve physical and mental health.

At Fly Phnom Penh our students had the opportunity to learn from professionals how to safely use the trampolines, conquer the ninja course and play a few games of dodge ball. These activities are designed to improve endurance, hand-eye coordination skills, motor skills, strength and speed. But besides that our students also had tons of fun!

To find out more about what makes ZISPP the best choice for your child visit our campuses in Toul Tom Poung or Chbar Ampov. Make an appointment now to take advantage of our enrollment packages for the 2022 – 2023 school year.

នៅខែវិច្ឆិកានេះ សិស្សានុសិស្សថ្នាក់ទី 2 ថ្នាក់ទី 3 និងថ្នាក់ទី 5 របស់យើងបានទៅលេង Fly Phnom Penh ដែលជាកន្លែងកម្សាន្តដំបូងគេក្នុងប្រទេសកម្ពុជា។

សកម្មភាពខាងលំហាត់ប្រាណផ្នែករាងកាយគឺវាចាំបាច់ណាស់ក្នុងការការពារ និងកាត់បន្ថយហានិភ័យនៃកើតជំងឺនានា និងធ្វើឱ្យសុខភាពទាំងខាងផ្លូវកាយ និងផ្លូវចិត្តកាន់តែប្រសើរឡើង។

នៅ Fly Phnom Penh សិស្សានុសិស្សរបស់យើងមានឱកាសរៀនពីអ្នកជំនាញពីរបៀបប្រើប្រាស់ trampoline ដោយសុវត្ថិភាព យកឈ្នះលើវគ្គសិក្សា Ninja និងលេងហ្គេមមួយចំនួនដូចជាហ្គេមគេចបាល់(Dodge Ball)។ សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងការស៊ូទ្រាំ ជំនាញសម្របសម្រួលរវាងដៃ និងភ្នែក ជំនាញប្រើប្រាស់សាច់ដុំបាច់តូច និងសាច់ដុំបាច់ធំ ទៅលើភាពខ្លាំង និងភាពរហ័សរហួន។ ប៉ុន្តែលើសពីនេះទៀត សិស្សានុសិស្សរបស់យើងក៏មានភាពសប្បាយរីករាយជាច្រើនផងដែរ!

ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលធ្វើឱ្យ ZISPP ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក សូមអញ្ជើញមកទស្សនាសាខារបស់យើងដែលមានទីតាំងនៅទួលទំពូង និងច្បារអំពៅ។ សូមធ្វើការណាត់ជួបឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកញ្ចប់នៃការចុះឈ្មោះចូលរៀន របស់យើងសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។



Source link

Leave a Comment