ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ជូនចំពោះមាតាបិតាជាទីរាប់អានយើងខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង សូមស្វាគមន៍ការវិលត្រឡប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចាប់ផ្តើមឆ្នាំសិក្សា ២០២១-២០២២។ យើងសង្ឃឹមថា វិស្សមកាលរដូវក្តៅបានផ្តល់ឱ្យលោកអ្នកនិងកូនៗមានពេលវេលាបានចាកឆ្ងាយពីមុខអេក្រង់កុំព្យូទ័រ ហើយអ្នកទាំងអស់គ្នានៅតែ មានសុវត្ថិភាពនិងសុខភាពល្អ ទោះបីជាពួកយើងកំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។ ថ្ងៃបវេសនកាលចូលរៀនដំបូងរបស់យើងត្រូវនឹងថ្ងៃពុធ ទី៤ ខែសីហា។យើងចង់ជម្រាបជូនអ្នករាល់គ្នាឱ្យដឹងថា ការិយាល័យចុះឈ្មោះនិងបរិវេណសាលារបស់យើងនឹងត្រូវបានបិទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃសុក្រ ទី៦ ខែសីហា ដោយសារហេតុផលសុខភាពនិងសុវត្ថិភាព។ អ្នកអាណាព្យាបាលអាចទាក់ទងមកយើងខ្ញុំសួរសំណួរដែលអ្នកមានបានតាមរយៈ តេឡេក្រាម ឬតាមរយៈលេខទូរស័ព្ទសាលា៖ +855(0)23 998 244 +855(0)92 55 22 06 +855(0)68 55 22 06 +855(0)93 55 22 06 ។លោកគ្រូអ្នកគ្រូនឹងផ្តល់ព័ត៌មានបន្ថែមជូនអំពីការចាប់ផ្តើមឆ្នាំសិក្សាក្នុងពេលឆាប់ៗនេះ ទោះជាយ៉ាងណាយើងនឹងធានាថាសិស្សានុសិស្ស ទាំងអស់អាចទទួលបាននូវសម្ភារៈនិងធនធានដែលពួកគេត្រូវការសម្រាប់ពេលឥឡូវនេះ ហើយពួកគេនឹងអាចមកទទួលយកសម្ភារសិក្សា ពីសាលាបានចាប់ពីថ្ងៃចន្ទ ទី១៦ ខែសីហា។ការរៀបចំថ្នាក់រៀនសិស្សថ្នាក់មត្តេយ្យដល់ថ្នាក់ទី ៥ នឹងត្រូវទាក់ទងតាមរយៈ ស៊ី ស (Seesaw) ឬ តេឡេក្រាម ដើម្បីស្វែងយល់ពីរបៀបចូលរួមថ្នាក់រៀន តាមអុិនធឺណិត។ ប្រសិនបើអ្នកមិនបានឮដំណឹងអ្វីពីគ្រូត្រឹមថ្ងៃអង្គារ ទី៣ ខែសីហា វេលាម៉ោង ១ រសៀល សូមទាក់ទងមកសាលាដើម្បី សុំជំនួយ។សិស្សថ្នាក់ទី ៦-៨ ត្រូវចូលរួមថ្នាក់រៀនហ្គូហ្គោលតម្រង់ទិសដោយមានលេខកូដ៖ 7feyorjសិស្សថ្នាក់ទី ៩-១២ ត្រូវចូលរួមថ្នាក់រៀនហ្គូហ្គោលតម្រង់ទិសជាមួយលេខកូដ៖ rflxgasដើម្បីឆ្លើយតបទៅនឹងមតិយោបល់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យើងបានធ្វើការផ្លាស់ប្តូរមួយចំនួនចំពោះកាលវិភាគសិក្សារបស់ យើងនៅឆ្នាំនេះ។ សូមកត់សម្គាល់ថា កាលវិភាគទាំងនេះនឹងដូចគ្នាសម្រាប់ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិកនៅផ្ទះ និងការរៀនសូត្រ នៅគ្រឹះស្ថានសិក្សា នៅពេលណាដែលមានសុវត្ថិភាពក្នុងការត្រលប់មកសាលារៀនវិញ។ សិស្សមត្តេយ្យ និងបឋមសិក្សានឹងចាប់ផ្តើមចូលរៀននៅម៉ោង ៧:៣០ ព្រឹក និងបញ្ចប់នៅម៉ោង ២:៣០ រសៀល។ កាលវិភាគសិក្សាទូទៅ មាននៅខាងក្រោម ទោះបីជាយ៉ាងណាសូមរង់ចាំទទួលព័ត៌មានពីគ្រូប្រចាំថ្នាក់របស់កូនអ្នកសម្រាប់កាលវិភាគជាក់លាក់ប្រចាំថ្ងៃ៖កាលវិភាគ៖ មត្តេយ្យសិក្សា និងបឋមសិក្សា (7:30 ព្រឹក – 2:30 រសៀល)7:30 – 7:457:45 – 9:159:15 – 9:359:40 – 11:0011:00 – 11:4512:00 – 2:152:15 – 2:30ទម្លាប់ពេលព្រឹកគណិតវិទ្យា(ចំនួន)ម៉ោងសម្រាកភាសាអង់គ្លេស/ អាហារថ្ងៃត្រង់មូលដ្ឋានគ្រិះ (វិទ្យាសាស្រ្ត, សិក្សាសង្គម)បូកសរុបចុងម៉ោង(ការឆ្លុះបញ្ចាំង)សិស្សមធ្យមសិក្សាថ្នាក់ទី ៦-១២ ដែលរៀនតែកម្មវិធីសិក្សាអន្តរជាតិនឹងត្រូវរៀនតាមកាលវិភាគដែលបានឃើញនៅខាងក្រោម។ ពួកគេនឹង មានថ្នាក់(មុខវិជ្ជា)ចំនួនប្រាំបី ដោយរៀនតែបួនថ្នាក់ក្នុងមួយថ្ងៃ ដែលបួនថ្នាក់ទៀតនឹងត្រូវជួបគ្នានៅថ្ងៃបន្ទាប់។ ថ្នាក់នីមួយៗនឹងមានរយៈ ពេល ៩០នាទី ដែលធ្វើឱ្យគ្រូនិងសិស្សមានពេលវេលាច្រើនសម្រាប់ផ្តោតទៅលើថ្នាក់នីមួយៗ។ ថ្នាក់បន្ថែមនៅម៉ោងចុងក្រោយគឺជាថ្នាក់ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងណែនាំ។កាលវិភាគ៖ សម្រាប់តែកម្មវិធីសិក្សាអន្តរជាតិ (7:10 ព្រឹក – 3:10 រសៀល) 7:10 – 8:408:45 – 10:1510:15 – 10:3010:30 – 12:0012:00 – 1:001:00 – 2:302:30 – 3:10ថ្ងៃទី១ថ្នាក់ Aថ្នាក់ Bម៉ោងសម្រាកថ្នាក់ Cអាហាថ្ងៃត្រង់ថ្នាក់ Dថ្នាក់បន្ថែមថ្ងៃទី២ថ្នាក់ Eថ្នាក់ Fម៉ោងសម្រាកថ្នាក់ Gអាហាថ្ងៃត្រង់ថ្នាក់ Hថ្នាក់បន្ថែម*នៅថ្ងៃអង្គារសិស្សមធ្យមសិក្សានឹងមានម៉ោងជួបជាមួយគ្រូណែនាំ ពីម៉ោង 3:15 – 3:30 រសៀល។សិស្សមធ្យមសិក្សាថ្នាក់ទី ៦-១២ ដែលរៀនតាមកម្មវិធីសិក្សាទាំងពីរភាសា ភាសាខ្មែរ-អង់គ្លេស នឹងត្រូវរៀនតាមកាលវិភាគដែលបានឃើញ នៅខាងក្រោម។ ពួកគេនឹងមានថ្នាក់(មុខវិជ្ជា)ភាសាអង់គ្លេសចំនួន៦ ដោយរៀនតែបីថ្នាក់ក្នុងមួយថ្ងៃ ដែលបីថ្នាក់ទៀតនឹងត្រូវជួបគ្នានៅនៅ ថ្ងៃបន្ទាប់។ ថ្នាក់នីមួយៗនឹងមានរយៈពេល ៩០ នាទី ដែលធ្វើឱ្យគ្រូនិងសិស្សមានពេលវេលាច្រើនដើម្បីផ្តោតទៅលើថ្នាក់នីមួយៗ។ កម្មវិធី សិក្សាភាសាខ្មែរនឹងមាននៅលើកាលវិភាគនៃការវិលជុំប្រចាំសប្តាហ៍ដូចគ្នាដូចកាលពីមុន ទោះបីជាថ្នាក់ភាសាខ្មែរទាំងអស់នឹងត្រូវរៀននៅពេល រសៀលក៏ដោយ។កាលវិភាគ៖ សម្រាប់កម្មវិធីសិក្សាពីរភាសា (7:10 – 3:10) 7:10 – 8:408:45 – 10:1510:15 – 10:3010:30 – 12:0012:00 – 1:001:00 – 1:401:45 – 2:252:30 – 3:10ថ្ងៃទី១ថ្នាក់ Aថ្នាក់ Bម៉ោងសម្រាកថ្នាក់ Cអាហារថ្ងៃត្រង់ថ្នាក់ខ្មែរ ១ថ្នាក់ខ្មែរ ២ថ្នាក់ខ្មែរ ៣ថ្ងៃទី២ថ្នាក់ Eថ្នាក់ Fម៉ោងសម្រាកថ្នាក់ Gអាហារថ្ងៃត្រង់ថ្នាក់ខ្មែរ ១ថ្នាក់ខ្មែរ ២ថ្នាក់ខ្មែរ ៣*នៅថ្ងៃអង្គារសិស្សមធ្យមសិក្សានឹងមានម៉ោងជួបជាមួយគ្រូណែនាំពីម៉ោ 3:15 ដល់ 3:30 សៀល។ នៅថ្ងៃពុធសិស្សថ្នាក់ទី ៧-១២ ដែលសិក្សាភាសាខ្មែរនឹងមានថ្នាក់បន្ថែមម៉ោង ហើយត្រូវចេញនៅម៉ោង 3:50 នាទីរសៀល។ដូចដែលបានបញ្ជាក់កាលពីពីរបីសប្តាហ៍កន្លងទៅ យើងមានមោទនភាពដែលប្រកាសថា សាលាអន្តរជាតិ អុិសវ៉េស ត្រូវបានផ្តល់នូវការទទួល ស្គាល់យ៉ាងពេញលេញ ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំសម្រាប់សាលារៀន – សមាគមលោកខាងលិចនៃសាលារៀន និងមហាវិទ្យាល័យ (អេ ស៊ី អេស – ដាប់ប៊ែលយូ អេ អេស ស៊ី)។ ការទទួលស្គាល់គុណភាពអប់រំរបស់យើងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយឥឡូវនេះបានលាតសន្ធឹងចាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២។យើងមានក្តីសោមនស្សរីករាយសូមស្វាគមន៍អ្នកអប់រំថ្មីដូចខាងក្រោមដែលមកដល់សហគមន៍អុិសវ៉េស។ សូមអានឈ្មោះនិងមុខវិជ្ជាដែលពួកគាត់ នឹងបង្រៀននៅខាងក្រោម៖Ms. Shelby Pohndorff – ថ្នាក់ទី៤Ms. Monica Cuesta – វិទ្យាសាស្ត្រ, គណិតវិទ្យា ថ្នាក់មធ្យមសិក្សាMr. Frank Wiedner – សិក្សាសង្គមថ្នាក់មធ្យមសិក្សាMs. Clara Frost –ភាសាអង់គ្លេសថ្នាក់មធ្យមសិក្សាMr. Dave Intal –ភាសាអង់គ្លេសថ្នាក់មធ្យមសិក្សាMs. Maria Ruiz –ភាសាអេស្បាញថ្នាក់មធ្យមសិក្សា, មត្តេយ្យMr. Padric Matter – ភាសាអង់គ្លេសថ្នាក់មធ្យមសិក្សាសិស្សហាត់ការ – គីម ស៊ូឋាន, គឹម សុវណ្ណរិទ្ធីបញ្ញា, សុខ កែវតារាពេជ្រ, ចុង អាលីហ្សាMr. Leng Kimthia –គណិតវិទ្យាខ្មែរថ្នាក់មធ្យមសិក្សា (PT)Mr. Joseph Manoj –គណិតវិទ្យាថ្នាក់មធ្យមសិក្សាយើងបានធ្វើបច្ចុប្បន្នភាពខ្លះទៅក្នុងសៀវភៅណែនាំមាតាបិតារបស់យើងសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ ឯកសារនេះអាចរកបាននៅលើគេហទំព័ររបស់យើង https://ewiscambodia.edu.kh/resources/ ។ជាមួយនឹងឆ្នាំមួយទៀតដែលធ្វើឱ្យការរៀនសូត្រមានភាពរអាក់រអួល យើងចង់ឱ្យប្រាកដថា ពួកយើងកំពុងតែធ្វើឱ្យអស់ពីសមត្ថភាពដើម្បីទំនាក់ ទំនងឱ្យបានច្បាស់និងទៀងទាត់ជាមួយមាតាបិតានិងសិស្សានុសិស្សទាំងអស់។ សូមឱ្យប្រាកដថា អ្នកនៅតែមានទំនាក់ទំនងជាមួយពួកយើង តាមវិធីដូចខាងក្រោម៖បច្ចុប្បន្នភាពប្រចាំសប្តាហ៍តាមរយៈអុិម៉ែលបច្ចុប្បន្នភាពប្រចាំសប្តាហ៍តាមរយៈតេឡេក្រាមទំព័របណ្តាញសង្គមហ្វេស បុក អ៊ិសវ៉េសការសង្ខេបសម្រាប់អ្នកអាណាព្យាបាលតាមរយៈហ្គូហ្គោល ក្លាសរូមស៊ី សជាចុងបញ្ចប់ យើងកំពុងទាក់ទងជាមួយក្រសួងអប់រំយុវជន និងកីឡា អំពីផែនការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការចាក់ថ្នាំបង្ការដល់ សិស្សានុសិស្សចាប់ពីអាយុ ១២-១៧ ឆ្នាំ។ នៅពេលនេះយើងមិនដឹងថា ពេលណាវានឹងកើតឡើងនោះទេ ទោះជាយ៉ាងណាយើងកំពុងផ្តល់ បញ្ជីឈ្មោះសិស្សដែលនឹងមានសិទ្ធិទទួលវ៉ាក់សាំងដល់ក្រសួងអប់រំយុវជននិងកីឡា។ ដូចដែលយើងបានដឹងហើយថា ការចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងនេះនឹងជាជម្រើសសម្រាប់សិស្សរបស់យើងដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំ រួមទាំងប្រជាជនកម្ពុជានិងមិនមែនជាជនជាតិខ្មែរ។ការប្រលងមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៩ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកនៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០២១។សូមអរគុណម្តងទៀតចំពោះការគាំទ្រនិងជំនឿចិត្តរបស់លោកអ្នកមកលើអុិសវ៉េស។ ខណៈពេលដែលយើងបានគ្រោងទុកសម្រាប់ការចាប់ផ្តើមឆ្នាំ សិក្សានេះ ដើម្បីមើលទៅខុសគ្នាជាងអ្វីដែលវាបានប្រែក្លាយ យើងជឿជាក់យ៉ាងមុតមាំថានេះនឹងក្លាយជាឆ្នាំសិក្សាវិជ្ជមានមួយទៀតនៃការរៀន សូត្រ សម្រាប់សហគមន៍របស់យើង មិនថាការរៀនសូត្រកំពុងកើតឡើងនៅក្នុងគ្រឹះស្ថានសិក្សារបស់យើងឬនៅផ្ទះទេ។ សុខភាពនិងសុវត្ថិភាព របស់សមាជិកសហគមន៍យើងទាំងអស់គ្នាគឺជាកង្វល់ដ៏ធំបំផុតរបស់យើង ហើយយើងកំពុងតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីផ្តល់ ជូននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតតាមដែលអាចធ្វើទៅបានសម្រាប់ទាំងអស់គ្នា ទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាក៏ដោយ។ ដូចសព្វដង សូមទាក់ទងមកខ្ញុំ ឬសមាជិកដទៃទៀតនៃការិយាល័យរបស់យើង ប្រសិនបើមានអ្វីដែលយើងអាចជួយអ្នកបាន។ជេហ្វហ្វ្រី ខេននាយកសាលាMonday August 2, 2021Dear Parents, It is with great pleasure that we would like to welcome you all back to the start of the 2021-2022 academic year. We hope that the summer break has given you and your children some time away from screens, and that everyone is remaining safe and healthy despite the challenges we are facing. Our first day of school will be Wednesday August 4. We wanted to let everyone know that our main office and campus will be closed from today through Friday August 6 for health and safety reasons. Parents can contact us on Telegram with any questions they have, or through our school phone numbers: +855 (0)23 998 244 +855 (0)92 55 22 06 +855 (0)68 55 22 06 +855 (0)93 55 22 06Teachers will be sharing more information about the start of the year soon, however we are going to ensure all students have access to the materials and resources they need digitally for now, and they will be able to collect items from school beginning Monday August 16. Classroom SetupStudents in Nursery to Grade 5 will be contacted via Seesaw or Telegram to find out how to join their online classrooms. If you do not hear from a teacher by Tuesday August 3 at 1:00 pm, please contact the school for assistance.Students in Grades 6-8 must join the Orientation Google Classroom with the code: 7feyorjStudents in Grades 9-12 must join the Orientation Google Classroom with the code: rflxgasIn response to teacher and student feedback, we have made a few changes to our schedule this year. Please note that these schedules will be the same for home-based learning and on-campus learning, when it is safe to come back to school.Early Years and Elementary students will start at 7:30 am and end at 2:30 pm. A general schedule is below, though please expect to hear from your child’s teacher for the specific daily schedule:Elementary and Early Years (7:30 am – 2:30 pm)7:30 – 7:45 am7:45 – 9:15 am9:15 – 9:35 am9:40 am – 11:00 am11:00 – 11:45 am12:00 – 2:15 pm2:15 – 2:30 pmMorning RoutinesMathematics (Numeracy)RecessEnglish/Khmer Language ArtsLunchFoundation (Science, Social Studies)Plenary (Reflection)Secondary students in Grades 6-12 in the international-only program will be moving to the block schedule seen below. They will have eight classes, though only four will meet each day, with the other four the following day. Each class will be 90 minutes, which will allow teachers and students more time to focus on each class. The extra period at the end will be a leadership and mentorship course.International Program Only (7:10 am – 3:10 pm)7:10 – 8:40 am8:45 – 10:15 am10:15 – 10:30 am10:30 am – 12:00 pm12:00 – 1:00 pm1:00 – 2:30 pm2:30 – 3:10 pmDay 1Period APeriod BRecessPeriod CLunchPeriod DExtraDay 2Period EPeriod FRecessPeriod GLunchPeriod HExtra*On Tuesdays, Secondary students will have an advisory period from 3:15 – 3:30 pm.Secondary students in Grades 6-12 in the bilingual program, who study Khmer and English, will also be moving to the block schedule seen below. They will have six English-language classes, though only three will meet each day, with the other three the following day. Each class will be 90 minutes, which will allow teachers and students more time to focus on each class. The Khmer program will remain on the same weekly rotation schedule as it has in the past, though all Khmer-language classes will be held in the afternoon.Bilingual Program (7:10 am – 3:10 pm)7:10 – 8:40 am8:45 – 10:15 am10:15 – 10:30 am10:30 am – 12:00 pm12:00 – 1:00 pm1:00 – 1:40 pm1:45 – 2:25 pm2:30 – 3:10 pmDay 1Period APeriod BRecessPeriod CLunchKhmer 1Khmer 2Khmer 3Day 2Period EPeriod FRecessPeriod GLunchKhmer 1Khmer 2Khmer 3*On Tuesdays, Secondary students will have an advisory period from 3:15 – 3:30 pm. On Wednesdays, Grade 7-12 students who study Khmer will have one extra class and be dismissed at 3:50 pm.We are pleased to welcome the following new educators to the East-West community. Please read below for their names and the subjects they will be teaching:Ms. Shelby Pohndorff – Grade 4Ms. Monica Cuesta – Secondary Science, Mathematics, BusinessMr. Frank Wiedner – Secondary Social StudiesMs. Clara Frost – Secondary EnglishMr. Dave Intal – Secondary EnglishMs. Maria Ruiz – Secondary Spanish, Early YearsMr. Padric Matter – Secondary EnglishInterns – Suatharn Kim, Panha Kim, Darapich Sok Keo, Alyssa ChongMr. Leng Kimthia – Secondary Khmer Mathematics (PT)Mr. Joseph Manoj – Secondary MathematicsWe have made some updates to our Parent Handbook for 2021-2022. This document can be found on our website at https://ewiscambodia.edu.kh/resources/.With another year of disrupted learning at hand, we want to be sure we are doing our best to communicate clearly and regularly with all parents and students. Please be sure to stay in touch with us in the following ways:Weekly Updates via EmailWeekly Updates via TelegramEWIS Facebook PageGoogle Classroom Guardian SummariesSeesawAs mentioned a few weeks ago, we are proud to announce that East-West has been granted full accreditation by the Accrediting Committee for Schools – Western Association of Schools and Colleges (ACS-WASC). Our accreditation, which runs through June 2025, now extends from Early Years all the way to Grade 12.Lastly, we are in contact with the MoEYS about the government’s plan to provide vaccinations for students ages 12-17. At the moment, we do not know when this will take place, however we are providing a list of students who would be eligible for the vaccine to the MoEYS. As far as we know, participating in this vaccination campaign will be optional for all of our students ages 12-17, including Cambodians and non-Cambodians.The Grade 9 Khmer National Exams will be held online on August 23-24, 2021. Thank you again for your support and belief in East-West. While we had planned for the start of this year to look quite differently than it has turned out to be, we are steadfast in our belief that this will be another positive year of learning for our community, whether that is happening on our school campus or at home. Health and safety of all of our community members is our greatest concern, and we are doing all we can to provide the best possible learning experience for all despite the challenges we are facing. As always, please reach out to me or other members of our office staff if there is anything we can help you with. Jeffrey KaneHead of School
Source link
