Find the best International Schools in Phnom Penh, Cambodia

Find the best International Schools in Phnom Penh, Cambodia
Find the best International Schools in Phnom Penh, Cambodia

Education NEWS

អាការៈនៃអាកប្បកិរិយារបស់កុមារដែលមានADHDអាចនិងកាត់បន្ថយបានដោយការអប់រំកូនតាមបែបត្រជាក់

ដកដង្ហើមឲ្យបានវែងៗហើយរាប់ឲ្យដល់10ប្រសិនបើអ្នកមានអារម្មណ៍ថាអ្វីដែលអ្នកកំពុងធ្វើគឺមិនមានប្រសិទ្ធភាពនៅក្នុងការជួយទៅដល់កូនៗរបស់អ្នកដែលមានបញ្ហាADHDនៅក្នុងការគ្រប់គ្រងអារម្មណ៍និងអាកប្បកិរិយារបស់ពួកគាត់។យោងទៅតាមការសិក្សាមួយនាពេលថ្មីៗនេះបានបង្ហាញថាអាណាព្យាបាលដែលចេះរម្ងាប់អារម្មណ៍ឲ្យស្ងៀមស្ងាត់និងរក្សាភាពវិជ្ជមានអាចជួយទៅដល់កុមារនៅក្នុងការគ្រប់គ្រងអារម្មណ៍និងសកម្មភាពរបស់ពួកគេរួមបញ្ចូលទាំងកុមារតូចៗដែលមានបញ្ហាADHDផងដែរ។ ឪពុកម្តាយរបស់កុមារដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាផ្ចង់អារម្មណ៍/រំជើបរំជួលឬប្រភេទទាំងពីរនៃADHDចាប់ពីអាយុពី4ទៅ6ឆ្នាំបានចូលរួមក្នុងការសិក្សាមួយ។កុមារដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការសិក្សាមួយនេះគឺស្ថិតនៅក្នុង2%នៃបុគ្គលដែលមានការព្រួយបារម្ភខ្លាំងអំពីអាកប្បកិរិយានៃបញ្ហាADHDនេះបើយោងទៅតាមលោក Theodore Beauchaineដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Ohio State និងជាអ្នកនិពន្ធនៃការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្ដី Clinical Psychological Science។ ការសិក្សាអំពីអន្តរាគមន៍ ដើម្បីចូលរួមការសិក្សាមួយនេះអាណាព្យាបាលនិងកុមារដែលបានចូលរួមនៅក្នុងកម្មវិធីអន្តរាគមន៍ពិសេសមួយនេះត្រូវបានតាមដាននិងវាយតម្លៃ។លោកBeauchaineបានពន្យល់ថា"យើងបានបង្រៀនឪពុកម្តាយពីបៀបប្រើប្រាស់វិធីសាស្ត្រនៅក្នុងការដាក់វិន័យពីព្រោះឪពុកម្តាយទាំងនេះអាចនឹងមានប្រតិកម្មខ្លាំងនិងអាចឈានទៅដល់ការប្រើប្រាស់កំលាំងបាយផងដែរ។ ការសិក្សាមួយនេះក៏បានបង្ហាញថាកុមារចាប់ផ្តើមចេះគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួននៅពេលដែលឪពុកម្តាយរបស់ពួកគេបង្ហាញពីសមត្ថភាពនៅក្នុងការគ្រប់គ្រងអារម្មណ៍ដោយរក្សាភាពស្ងប់ស្ងាត់និងភាពវិជ្ជមាន។ខណៈពេលដែលអ្នកស្រាវជ្រាវបានសង្ឃឹមនិងរំពឹងទុកជាមុននៃលទ្ធផលវិជ្ជទៅថ្ងៃអនាគតពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពនៃអន្តរាគមន៍មួយនេះ៖ យើង​មានការភ្ញាក់​ផ្អើលយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពនៃអន្តរាគមន៍មួយនេះដែលវា​កើត​ឡើង​យ៉ាង​ឆាប់ឮរហ័ស។យើងបានធ្វើការវាយតម្លៃទាំងម្តាយនិងកូនមុននិងក្រោយពេលធ្វើអន្តរាគមន៍នៅក្នុងរយៈពេលពីរទៅបីខែកន្លងមកនេះ។បន្ទាប់​មកយើង​បាន​ធ្វើ​ការ​តាម​ដាន​រយៈពេល​មួយ​ឆ្នាំទៀត។អ្វីដែលយើងរំពឹងទុកជាមុននោះគឺថាយើងនិងរកឃើញប្រសិទ្ធភាពទាំងនេះនៅក្នុងកំឡុងពេលមួយឆ្នាំប៉ុន្តែប្រសិទ្ធភាពទាំងនេះបានចាប់ផ្តើមលេចចេញលទ្ធផលវិជ្ជនៅក្នុងរយៈពេលត្រឹមតែពីរខែតែប៉ុន្នោះ។ ចង្វាក់បេះដូងរបស់កុមារបានថយចុះបន្ទាប់ពីការធ្វើអន្តរាគមន៍ហើយពួកគេមានការដកដង្ហើមយឺតៗនិងស្ងប់ស្ងាត់ជាងមុន។Beauchaineសង្ឃឹមថានឹងឃើញឪពុកម្តាយចាប់ផ្តើមការព្យាបាលអាកប្បកិរិយាADHDឲ្យបានឆាប់រហ័។"នៅពេលដែលមនុស្សដឹងថាការធ្វើអន្តរាគមន៍និងត្រូវបានអមជាមួយនឹងការផ្លាស់ប្តូរជីវិតវាបង្កើននូវស្ថានភាពនិងកាត់បន្ថយនូវការមើស្រាលទៅកាន់ការធ្វើអន្តរាគមន៍ណាមួយ។" កង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD] https://www.specialeducationcambodia.com/748347997-2/ [...]