Sports Day Semester 2 – Friday, March 25, 2022

American Pacific International School had a wonderful 2nd Sports Day, with activities designed to increase our students’ gross and fine motor skills, promote self-confidence, and help them develop good relationships with each other through cooperation and fun! Our activities included: Rubber Deer Races, Balloon Pop and Race, Sack Race, Tug of War, and much more! … Read more

Community Update – Friday August 14, 2020 | East-West International School

ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍ពួកយើងសូមអបអរសាទរទាំងអស់គ្នា – សិស្សានុសិស្ស បុគ្គលិក និងឪពុកម្តាយ/អាណាព្យាបាល ចំពោះភាពជោគជ័យយ៉ាងខ្លាំងនៅសប្តាហ៍ចូលរៀនដំបូងនេះ។ ទោះបីជាមានបញ្ហាប្រឈមពីចម្ងាយ និងបច្ចកវិទ្យា​​ក៏ដោយ វាហាក់ដូចជាអ្នកគ្រប់គ្នាកំពុងដោះស្រាយបានយ៉ាងល្អទៅនឹងទម្លាប់ថ្មី​ យ៉ាង ណាក៏ដោយយើងសង្ឃឹមថាគ្រប់គ្នានឹងវិលត្រឡប់មកសាលាវិញនៅពេលណាមួយនៅខែកញ្ញា ឆ្នាំ២០២០ ។នេះជាព័ត៌មានមួយចំនួននៃសប្តាហ៍ចូលរៀនដំបូង៖លទ្ធផលនៃការប្រលងមធ្យមសិក្សាបឋមភូមិខ្មែរ យើងសូមអបអរសាទរដល់សិស្សទាំងអស់របស់យើងដែលបានប្រឡងជាប់​​ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិខ្មែរថ្នាក់ទី៩ ដែលបានធ្វើឡើង កាលពី ដើម ខែនេះ។ នេះជាឆ្នាំទី៤ ជាប់គ្នាហើយដែលយើងមានអត្រាសិស្សជាប់ ១០០% ។ សិស្ស១៥នាក់ទទួលបាននិទ្ទេសA សិស្ស៧នាក់ទទួលបាននិទ្ទេសB និង សិស្ស១៦នាក់ទទួលបាននិទ្ទេស C ។លទ្ធផលប្រឡងខេមប្រ៊ីជដ៍នៅខែឧសភា/មិថុនា ២០២០ និង​ការប្រឡងឡើងវិញនៅ ខែតុលា/វិច្ឆិកា ថ្ងៃនេះគឺជាថ្ងៃចុះឈ្មោះចុងក្រោយសម្រាប់ការប្រឡងខេមប្រ៊ីជដ៍នៅខែតុលា/វិច្ឆិកា ដោយគ្មានការបង់ថ្លៃចុះឈ្មោះយឺតទេ។ សូមទាក់ទងមកសាលា ប្រសិនបើកូនរបស់អ្នកចង់ប្រឡងឡើងវិញ ដូច្នេះពួក​យើង ​អាចចុះឈ្មោះឱ្យពួកគេបាន។ត៌មានផ្សេងៗ ពួកយើងសូមថ្លែងអំណរគុណដល់ក្រុមការងារការពារសុវត្ថិភាពកុមារ – ប្រេនឌី ខារ៉ូល​, គាំ សារុន, ឃុន ស៊ីណេត, ឡេនដុន​ ស្លេជក្លើ និង​ណាឌីន ភីស្ទើ – ដែលបានផ្តល់វគ្គបណ្តុះបណ្តាល​ដល់លោកគ្រូអ្នគ្រូ … Read more

Community Update Friday, October 9 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus.[English below] បច្ចុប្បន្នភាពសហគមន៍ពួកយើងបានចាប់ផ្តើមអនុវត្តនៅសប្តាហ៍នេះជាមួយនឹងការផ្លាស់ប្តូរកាលវិភាគថ្មីហើយយើងមានសេចក្តីរីករាយក្នុងការនិយាយថាអ្នកទាំងអស់គ្នាបានសម្របទៅនឹងម៉ោងសិក្សាថ្មីប្រកបដោយភាពជោគជ័យ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្ស  មាតាបិតាសិស្ស និងបុគ្គលិកសម្រាប់ការអត់ធ្មត់ និងធ្វើជាគំរូដែលគួរយកតម្រាប់តាម។ការប្រជុំរវាងមាតាបិតាសិស្សជាមួយគ្រូការប្រេជុំរវាងមាតាបិតាសិស្សជាមួយគ្រូនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ  ព្រហស្បតិ៍  ទី ១៥ ខែ  តុលាខាងមុខនេះ ។ មាតាបិតាសិស្សបឋមនិងសិស្សមធ្យមនឹងមានពេលវេលាណាត់ជួបជាក់លាក់មួយ ហើយពួកគាត់នឹងមានជម្រើស ដើម្បីចូលរួម  ពួកគាត់អាចអញ្ជើញមកសាលាដោយផ្ទាល់ ឬជួបតាមប្រព័ន្ធអនឡាញ់តាមរយៈហ្សូម ឬ ហ្គោហ្គូល មីត ។  ។ សិស្សនឹងមិនរៀនទេនៅថ្ងៃនោះ ឬជំនួសដោយថ្ងៃឈប់នៅថ្ងៃបន្ទាប់ ។ ពួកយើងសូមស្នើមាតាបិតាសិស្សទាំងអស់បញ្ជាក់ពីពេលវេលានិងទីកន្លែងណាត់ជួបជាមួយកូន ៗ … Read more

Friday, March 12, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាយោងតាមសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល យើងបានបិទសាលាដោយឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះ ហើយសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងអនុវត្តតាមការស្នើសុំ ដោយ​​​​​​​​​​​​ធ្វើការពីផ្ទះ ហើយផ្អាកការធ្វើដំណើរជុំវិញទីក្រុង។ យើងមិនទាន់ទទួលបានព័ត៌មានជាផ្លូវការណាមួយទាក់ទងនឹងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនោះទេ  ហើយយើងកំពុងធ្វើការតាមដានយ៉ាងជិតស្និទ្ធពីក្រសួងអប់រំយុវជន   និងកីឡា           នៅពេលដែលយើងរង់ចាំការធ្វើបច្ចុន្បន្នភាពនិងសេចក្តីជូនដំណឹងបន្ថែមទៀត។ នៅពេលយើងរង់ចាំព័ត៌មានបន្ថែមទៀត   យើងសូមលើកទឹកចិត្តសមាជិកសហគមន៍របស់យើងទាំងអស់បន្តអនុវត្តគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល   ដើម្បីធានាសុខុមាលភាពរបស់សហគមន៍យើងទាំងមូល។ យើងនឹងបន្តជូនដំណឹងដល់សហគមន៍របស់យើង  អំពីសេចក្តីប្រកាសផ្សេងៗតាមវេទិកាទំនាក់ទំនងរបស់យើង។ ការប្រឡងខេមប្រ៊ីជសិស្សទាំងអស់ត្រូវបានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធស៊ីអាយអេសដោយផ្ទាល់ (CIE Direct system) ហើយចំពោះការចុះឈ្មោះឥឡូវនេះ នឹងត្រូវបង្ហាញក្នុងការបង់ប្រាក់យឺតដែលរៀបចំដោយខេមប្រ៊ីជ។ប្រសិនបើរដ្ឋាភិបាលក្នុងស្រុកនៃប្រទេស ឬតំបន់នោះយល់ឃើញថាមិនមានសុវត្ថិភាពសម្រាប់បេក្ចជនណាម្នាក់ក្នុងការចូលរួមប្រឡង  … Read more

Friday, March 26, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍រស្ទង់មតិនេះយើងចង់ដឹងពីមតិយោបលលោកអ្នកវាមានរយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ វាបានជះឥទ្ធិពលដល់សាលារៀននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខណៈពេលដែលពួកយើងបានផ្លាស់ប្តូរទៅវិញទៅមករវាងការរៀនសាលា និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅផ្ទះ ពួកយើងចង់ដឹងពីលោក-លោកស្រី អំពីបទពិសោធន៍ដែលលោកអ្នកមានកាលពីប៉ុន្មានសប្តាហ៍មុន ដោយប្រៀបធៀបទៅនឹងឆ្នាំមុន។ លោកគ្រូ អ្នកគ្រូតែងតែប្រឹងប្រែងដើម្បីធ្វើឱ្យគុណភាពអប់រំកាន់តែប្រសើរ ហើយចែករំលែកនូវបទពិសោធន៍នៃការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនេះដល់សិស្សនៅផ្ទះ (អេច ប៊ី អិល)។ ក្នុងនាមពួកយើងជាអ្នកពាក់ព័ន្ធសំខាន់នៅក្នុងសហគមន៍  យើងស្នើលោកអ្នកចំណាយពេលពីរបីនាទីបំពេញការស្ទង់មតិនេះ   ដើម្បីជួយពួកយើងផ្តល់កម្មវិធីសិក្សាបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព។ សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាយើងបានទទួលដឹងដំណឹងអំពីសេចក្តីប្រកាសថ្មីទាក់ទងនឹងការចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់គ្រូ ហើយកំពុងរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងការវ៉ាកសាំងនេះពីក្រសួងសុខាភិបាល។ រាល់បុគ្គលិកអុិសវ៉េសទាំងអស់ត្រូវបានចុះឈ្មោះសម្រាប់ការចាក់វ៉ាកនេះ      ហើយនឹងបន្តតាមដា​នព័ត៌មានថ្មីសំខាន់ៗបន្ថែមទៀត ។ នៅពេលដែលយើងរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងការបើកដំណើរការសាលាឡើងវិញនិងកម្មវិធីចាក់វ៉ាក់សាំង  យើងសូមលើកទឹកចិត្តឱ្យសហគមន៍របស់យើងបន្តអនុវត្តគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល   ដើម្បីធានាបាននូវសុខុមាលភាពរបស់សហគមន៍យើងទាំងមូល។ យើងនឹងជូនដំណឹងដល់សហគមន៍របស់យើងអំពីការប្រកាសណាមួយនៅតាមវេទិកាទំនាក់ទំនងផ្សេងៗរបស់យើង។ ការប្រឡងខេមប្រ៊ីជប្រសិនបើរដ្ឋាភិបាលក្នុងស្រុកនៃប្រទេស … Read more

Friday, April 2, 2021 | East-West International School

សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus. បច្ចុប្បន្នភាពសហគមន៍សូមថ្លែងអំណរគុណចំពោះសមាជិកសហគមន៍អុិសវ៉េស!យើងដឹងថាស្ថានភាពរាលដាលនៃជំងឺរាតត្បាតនៅកម្ពុជានាពេលបច្ចុប្បន្នបាននាំមកនូវបញ្ហាប្រឈមនិងអារម្មណ៍មួរម៉ៅជាច្រើន ។ យើងពិតជាមានមោទនភាពណាស់ចំពោះសមាជិកម្នាក់ៗនៅក្នុងសហគមន៍អុិសវ៉េសដែលជាអ្នកសិក្សាដ៍ពូកែ  ជាឪពុកម្តាយដែលជួយលើកទឹកចិត្ត និងអ្នកអប់រំដែលបានខិតខំបំពេញកិច្ចការក្នុងកំឡុងពេលនៃការសិក្សានៅផ្ទះក្នុងកាលៈទេសៈនេះ។ ការចូលរួមចំណែករបស់លោកអ្នកចំពោះការស្ទង់មតិអំពីការសិក្សានៅផ្ទះគឺពិតជាមានតម្លៃនិងបានបង្ហាញនូវចំណុចវិជ្ជមានជាច្រើនដែលសហគមន៍របស់យើងកំពុងសម្រេចបាន ហើយបង្ហាញពីចំណុចកែលម្អមួយចំនួនដែលយើងអាចសហការគ្នាដើម្បីធ្ធើការកែតម្រូវជាមួយគ្នា ។ លទ្ធផលទាំងនេះនឹងត្រូវបានចែករំលែកនៅក្នុងរយៈពេលមួយសប្តាហ៍នេះនិងសប្តាហ៍ក្រោយ។ សូមថ្លែងអំណរគុណដល់សមាជិកអុិសវ៉េសទាំងអស់ លោកអ្នកគឺជាកម្លាំងជំរុញនៅពីក្រោយ  “ យើងរួមសហការដើម្បីភាពរីកចម្រើនទៅមុខជាមួយគ្នា ” ។ សេចក្តីជូនដំណឹងថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាក្រសួងសុខាភិបាលបានធ្វើបច្ចុប្បន្នភាពច្បាប់រឹតបណ្តឹងនិងការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពជារៀងរាល់ថ្ងៃ ហើយសូមលើកទឹកចិត្តសហគមន៍របស់យើងតាមដានបច្ចុប្បន្នភាពចំពោះសេចក្តីប្រកាសទាំងនេះ និងអនុវត្តតាមគោលការណ៍ណែនាំស្តីសុខភាពនិងសុវត្ថិភាព។ យើងកំពុងរង់ចាំព័ត៌មានអំពីការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិករបស់យើង   នឹងធ្វើការទំនាក់ទំនងទៅសាលាផ្សេងៗទៀតដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមទៀត ។ ការប្រឡងខេមប្រ៊ីជការវាយតម្លៃគុណភាពអប់រំអន្តរជាតិខេមប្រ៊ីដ (CAIE) បានប្រកាសថា  យើងនឹងត្រូវបញ្ជូនការវាយតម្លៃនៃការផ្តល់និទ្ទេសជំនួសឱ្យការចូលរួមប្រឡងនៅឆ្នាំនេះ។ ព័ត៌មានបន្ថែមនឹងត្រូវបានចែករំលែកទៅសិស្ស អំពីរបៀបដែលដំណើរការនេះនឹងដំណើរការ  នៅពេលយើងទទួលបានព័ត៌មានបន្ថែមពីខេមប្រ៊ីជ។ នេះមានន័យថាការរៀនសូត្រនៅចុងឆ្នាំសម្រាប់សិស្សថ្នាក់ទី … Read more

A CIS staff member was tested positive for Coronavirus (COVID-19) on Friday, March 13.

A CIS staff member was tested positive for Coronavirus (COVID-19) on Friday, March 13. This staff member was likely infected when he recently travelled to Thailand. He has not been within any CIS campus since March 6th. He is being taken care of by the Cambodian health staff and is in good condition. Following the … Read more