Community Update Friday, October 9 | East-West International School
សូមស្វាគមន៍ចំពោះព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំសប្តាហ៍របស់យើង ! នៅទីនេះលោក លោកស្រី នឹងទទួលបានព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតមានឡើងនៅពេលខាងមុខដូចជា ការប្រកាសព័ត៌មានផ្សេងៗរបស់សហគមន៍និងទទួលជ្រាបបន្ថែមទៀតទាក់ទងទៅនឹងការសិក្សា និងសកម្មភាពគួរឱ្យរំភើបទាំងអស់ដែលបានកើតឡើងនៅក្នុងបរិវេណសាលាxWelcome to our updated weekly newsletter! Here you will find upcoming events, community announcements and get a glimpse of all the exciting learning and activities happening on campus.[English below] បច្ចុប្បន្នភាពសហគមន៍ពួកយើងបានចាប់ផ្តើមអនុវត្តនៅសប្តាហ៍នេះជាមួយនឹងការផ្លាស់ប្តូរកាលវិភាគថ្មីហើយយើងមានសេចក្តីរីករាយក្នុងការនិយាយថាអ្នកទាំងអស់គ្នាបានសម្របទៅនឹងម៉ោងសិក្សាថ្មីប្រកបដោយភាពជោគជ័យ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្ស មាតាបិតាសិស្ស និងបុគ្គលិកសម្រាប់ការអត់ធ្មត់ និងធ្វើជាគំរូដែលគួរយកតម្រាប់តាម។ការប្រជុំរវាងមាតាបិតាសិស្សជាមួយគ្រូការប្រេជុំរវាងមាតាបិតាសិស្សជាមួយគ្រូនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ តុលាខាងមុខនេះ ។ មាតាបិតាសិស្សបឋមនិងសិស្សមធ្យមនឹងមានពេលវេលាណាត់ជួបជាក់លាក់មួយ ហើយពួកគាត់នឹងមានជម្រើស ដើម្បីចូលរួម ពួកគាត់អាចអញ្ជើញមកសាលាដោយផ្ទាល់ ឬជួបតាមប្រព័ន្ធអនឡាញ់តាមរយៈហ្សូម ឬ ហ្គោហ្គូល មីត ។ ។ សិស្សនឹងមិនរៀនទេនៅថ្ងៃនោះ ឬជំនួសដោយថ្ងៃឈប់នៅថ្ងៃបន្ទាប់ ។ ពួកយើងសូមស្នើមាតាបិតាសិស្សទាំងអស់បញ្ជាក់ពីពេលវេលានិងទីកន្លែងណាត់ជួបជាមួយកូន ៗ … Read more