Community Update September 04, 2020 | East-West International School
ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០បច្ចុប្បន្នភាពសហគមន៍យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានជិតដល់ពេលដែលសិស្សបានត្រឡប់មកវិញបរិវេណគ្រឹះស្ថានសិក្សាវិញជាមួយយើងដោយសុវត្ថិភាព។យើងខ្ញុំមានក្តីរំភើបរីករាយ សូមប្រកាសថាសាលាបានបញ្ជូនឯកសារគ្រប់យ៉ាងដែលក្រសួងអប់រំ យុវជន និងកីឡា តម្រូវរួចរាល់ហើយ។ ក្នុងនាមជាសាលាស្តង់ដាខ្ពស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញទាំងផ្នែកអប់រំ និងសុខភាព និងសុវត្ថិភាព – ពួកយើងកំពុងខិតខំរៀបចំសម្រាប់ការវិលត្រឡប់របស់សមាជិកសហគមន៍របស់ពួកយើង។ សាលាបានចុះ “អនុស្សា រណៈយោគយល់គ្នា” ជាមួយក្រសួងអប់រំ យុវជន និងកីឡា ឥឡូវកំពុងរង់ចាំទទួលដំណឹងពីក្រសួងវិញក្នុងពេលឆាប់ៗខាងមុខ។ការវិលត្រឡប់មកគ្រឹះស្ថានសិក្សាវិញដោយសុវត្ថិភាពយើងខ្ញុំរំពឹងថា សាលានឹងបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការអញ្ជើញចុះត្រួតពិនិត្យរបស់ក្រុមការងារអធិការកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅពេលណាមួយនៅដើមសប្តាហ៍ក្រោយនេះ វាគឺជាជំហានបន្ទាប់ដែលយើងត្រូវធ្វើក្នុងដំណើរការឆ្ពោះទៅរកការបើកគ្រឹះស្ថានសិក្សាឡើងវិញ។ បន្ទាប់ពីការចុះអធិការកិច្ចនេះ យើងនឹងធ្វើការកែតម្រូវនូវអ្វីដែលពួកគាត់ស្នើសុំ ដើម្បីធានាថាបរិវេណគ្រឹះស្ថានសិក្សារបស់យើងអាចបើកដំណើរការបានដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីទស្សនកិច្ចនេះ សាលានឹងចំណាយពេលមួយថ្ងៃនៅសប្តាហ៍ក្រោយ ដើម្បីរៀបចំបុគ្គលិកសិក្សានិងសិស្សានុសិស្សរបស់យើងសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគាត់។ ពួកយើងនឹងផ្តល់ព័ត៌មានបន្ថែមជូននៅពេលយើងបានដឹងកាន់តែច្បាស់។ នៅពេលដែលយើងរៀបចំត្រៀមសម្រាប់ស្វាគមន៍សិស្សានុសិស្សរបស់យើងត្រឡប់មកកាន់គ្រឹះស្ថានសិក្សាវិញនៅពេលខាងមុខ យើងសូមចែករំលែកដោយសង្ខេបនូវចំនុចសំខាន់ៗមួយចំនួនជុំវិញការវិលត្រឡប់មកសាលារៀនវិញ៖មាតាបិតាទាំងឡាយដែលមានបំណងចង់ឲ្យបុត្រៗរបស់ពួកគាត់បានវិលត្រឡប់មកសាលារៀនវិញ ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការលះបង់សិទ្ធមាតាបិតារបស់សាលា ត្រូវតែបំពេញសម្រាប់កូនម្នាក់មួយច្បាប់។ ទម្រង់ទាំងនេះអាចរកបានតាមអ៊ិនធឺណេតនៅក្នុងការិយាល័យរបស់សាលា ដែលត្រូវបានភ្ជាប់ទៅជាមួយអ៊ីម៉ែលនេះ។សិស្សនឹងត្រូវបានបំបែកទៅជាក្រុម “ខាងកើត” និង “ខាងលិច” ដើម្បីចូលរៀននៅបរិវេណគ្រឹះស្ថានសាលានៅថ្ងៃបន្ទាប់។ សិស្សត្រូវបានដាក់ជាក្រុមជាមួយបងប្អូនបង្កើត រហូតដល់សមាជិកគ្រួសារ។ គ្រូឬទីប្រឹក្សារបស់កូនអ្នកនឹងប្រាប់អ្នកថាកូនរបស់អ្នកស្ថិតនៅក្នុងក្រុមមួយណា។មនុស្សគ្រប់គ្នាត្រូវតែរក្សាគម្លាតសុវត្ថិភាព ២ ម៉ែត្រពីគ្នាពេលនៅបរិវេណគ្រឹះស្ថានសិក្សា។មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាសគ្រប់ពេលវេលា។សូមប្រើកន្លែងលាងដៃជាច្រើននិងកន្លែងដែលមានជែលនៅសាលា ដើម្បីអនាម័យផ្ទាល់ខ្លួនសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចរកបានតាមរយៈ ៖សៀវភៅណែនាំការសិក្សា – https://ewiscambodia.edu.kh/សៀវភៅអាណាព្យាបាល – https://ewiscambodia.edu.kh/resources/គោលការណ៍ប្រតិបត្តិស្តង់ដា … Read more